ក្រុង​បេរូតៈ ​ក្រុម​អ្នក​តវ៉ា​នៅ​តែ​ផ្គើន​ ​ ក្រោយ​ពី​ក្រុម​អ្នក​គាំ​ទ្រ​ក្រុម​ហេបូ​ឡាហ៍​ និង​អាម៉ាល់​សំខាន់​បាន​វាយ​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​នៅ​ពេល​យប់​ថ្ងៃ​ចន្ទ ដោយ​ធ្វើ​ឲ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​អំពាវ​នាវ​ឲ្យមាន​​ការ​តវ៉ា​ដោយ​សន្តិ​វិធី​។​

​ក្រុម​បាតុករ​បាន​ទាម​ទារ​ឲ្យ​រុះ​រើ​រដ្ឋាភិ​បាល​ទាំង​មូល​ ហើយ​ពួក​គេ ​បាន​ប្រមូល​ផ្តុំ​គ្នា ​ចាប់​តាំង​ពី​កា​រតវ៉ា ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​តុលា ​ប៉ុន្តែ​បាន​បែង​ចែក​ក្រុម​អ្នក​នយោ​បាយ​យ៉ាង​ជូ​ចត់​មួយ​ នៅ​មិន​ទាន់បាន​​ស្វែង​រក​ឃើញ​មធ្យោ​បាយ​ទៅ​មុខ​នៅ​ឡើយ​ទេ​។​

​ដោយ​បាន​ធ្វើ​ឲ្យ​ជាប់​គាំង​នោះ​ ក្រុ​មអ្នក​តវ៉ា​បាន​អំពាវ​នាវ​ឲ្យ​បិទ​ផ្លូវ​ និង​ធ្វើ​កូដ​កម្ម​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ចន្ទ​ ប៉ុន្តែ​មាន​ការ​វាយ​ប្រហារ​មួយ​ ដោយ​ក្រុម​អ្នក​គាំទ្រ​របស់​សម្ព័ន្ធ​មិត្ត​ហេបូ​ឡាហ៍​ និង​អាម៉ាល់​កាល​ពី​ចុង​សប្តាហ៍​យប់​ថ្ងៃ​អាទិត្យ​មិន​ពួក​គេ​ចេញ​មក​តវ៉ា​។​

​លោក ​ដានី​ អាយ​យ៉ាស់ហ៍​ វ័យ​ ២១ ​ឆ្នាំ ​ដែល​កំពុង​បិទ​ផ្លូវ​សំខាន់​មួយ​កន្លែង​ នៅ​សង្កាត់​ហាម​រ៉ា​ក្នុង​ទី​ក្រុង​បេរូត​ បាន​និយាយ​ថា ​ក្រុម​អ្នក​នយោ​បាយ​ «​កំពុង​ព្យា​យាម​បញ្ចូល​ភាព​ភ័យ​ខ្លាច​ដល់​ពួក​យើង​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ ដូច្នេះ​យើង​មិន​ដក​ថយ​ហើយ​ក៏​មិន​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ​ដែរ​»​៕ SK