The Phnom Penh Post Search

Search form

កូរ៉េខាងជើង​ជោគជ័យ​ក្នុងការ​ធ្វើ​តេស្ត​ម៉ាស៊ីន​ រ៉ុក្កែត

Content image - Phnom Penh Post
លោក​គីម ជុងអ៊ុន មើល​ក្បួ​នព្យុហយាត្រា​យោធា​នៅក្រុង​ព្យុងយ៉ាង។ AFP

កូរ៉េខាងជើង​ជោគជ័យ​ក្នុងការ​ធ្វើ​តេស្ត​ម៉ាស៊ីន​ រ៉ុក្កែត

ក្រុងសេអ៊ូលៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កូរ៉េខាងជើង​បាន​ធ្វើ​តេស្ត​ម៉ាស៊ីន​រ៉ុក្កែត​ថ្មី ដែល​មាន​កម្លាំង​ខ្លាំង ដោយ​មេដឹកនាំ​លោក​គីម ជុងអ៊ុន បាន​ចាត់ទុក​ការធ្វើ​តេស្ត​ប្រកបដោយ​ជោគជ័យ​នោះជា​កំណើត​ថ្មីមួយ​សម្រាប់​ឧស្សាហកម្ម​រ៉ុក្កែត​របស់​ប្រទេស​នេះ។

ជាការ​ច្បាស់​ណាស់​ថា ការធ្វើ​តេស្ត​នោះ​ត្រូវបាន​កំណត់​ពេល​វេលា​ឲ្យកើត​ឡើង​ដំណាលគ្នា​ជាមួយ​នឹង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson ទៅកាន់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃសៅរ៍ ជាទី​ដែល​លោក​បាន​ព្រមាន​ថា ភាព​តានតឹង​ក្នុង​តំបន់​បាន​ឈាន​ដល់ «កម្រិត​មួយ​គ្រោះថ្នាក់»។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ បាន​និយាយថា លោក​គីម ជុងអ៊ុន បាន​តាមដាន​កិច្ចប្រតិបត្តិការ​នោះ និងបាន​បញ្ជាក់ថា ពិភពលោក​ទាំងមូល​នឹង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នាពេល​ឆាប់ៗ​នូវអ្វី​សំខាន់​បំផុត​នៃ​ជ័យជម្នះ​ដ៏ធំ​ដែល​ទទួលបាន​នៅ​ថ្ងៃនេះ។

ម៉ាស៊ីន​រ៉ុក្កែត​ជាច្រើន​គ្រឿង​ត្រូវបាន​ផលិត​ជាថ្មី​សម្រាប់​ប្រើប្រាស់​នៅក្នុង​មីស៊ីល។

ក្រុម​អ្នកសង្កេតការណ៍​ខាងក្រៅ​និយាយថា កម្មវិធី​អវកាស​របស់​ក្រុង​ព្យុងយ៉ាង​បំពាក់​ដោយ​នុយក្លេអ៊ែរ គឺជា​ស្លឹកល្វា​សម្រាប់​ធ្វើតេស្ត​អាវុធ។

KCNA បាន​រាយការណ៍​ថា៖ «ការផលិត និង​ការបញ្ចប់​នៃ​ម៉ាស៊ីន​ប្រភេទ​ថ្មី​ប្រកប​ដោយ​ទំនុក​ចិត្តនឹង​ជួយ​ពង្រឹង​មូលដ្ឋានគ្រឹះ​វិទ្យាសាស្ត្រ និង​បចេ្ចកទេស​ដើម្បី​បង្កើន​សមត្ថភាព​បញ្ជូន​ផ្កាយ​រណប​លំដាប់​ពិភពលោក៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​