
លោកប្រធានាធិបតី ចូ បៃដិន ឆើយសំណួរក្នុងអំឡុងសន្និសីទកាសែតនៅក្នុងសេតវិមានកាលពីថ្ងៃទី ២៦ មីនា។ AFP
កាលពីថ្ងៃសៅរ៍ កន្លងទៅ ប្រទេសកូរ៉េខាងជើង បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានចាត់វិធានការខុសទំនង ទាក់ទិននឹងការបង្ក្រាបការសាកល្បងមីស៊ីលរបស់ខ្លួន។
លោក Ri Pyong Chol លេខាធិការគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បាននិយាយថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន គឺគ្រាន់ដើម្បីការពារនឹងការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្រោយប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នា និងពង្រឹងអាវុធទំនើបៗនៃប្រទេសទាំងពីរ។
លោក Ri បាននិយាយថា៖ «ការលើកឡើងរបស់រដ្ឋបាល Biden គឺរំលោភយកសិទ្ធិរបស់រដ្ឋ យើងក្នុងការការពារខ្លួន និងការបង្កហេតុនានា។ ខ្ញុំគិតថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បោះជំហានដំបូងរបស់ខ្លួនខុសហើយ»៕