ក្រុង​សេអ៊ូល​: ​កូរ៉េ​ខាង​ជើង​បាន​ថ្កោល​ទោស​ចំពោះ​ការ​រិះ​គន់​របស់​អាមេរិក​ចំពោះ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ថា​«​មិន​សម​ហេតុ​ផល​»​ខណៈ​ភាព​តាន​តឹង​

ផ្នែក​ការ​ទូត​បាន​កើន​ឡើង​មុន​ជំនួប​កំពូល​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម​ជុង​អ៊ុន​ជា​មួយ​កូរ៉េ​ខាង​ត្បូង​និង​ប្រធានា​ធិបតី​អាមេរិក ​លោក​ដូណាល់​​ត្រាំ ​។​

នៅ​ក្នុង​សារ​នា​ពេល​ថ្មី​ៗ​បំផុត​មុន​ពេល​ជំនួប​កំពូល​ថ្ងៃ​សុក្រ​រវាង​លោក​គីម​និង​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​លោក​មូន​ជេ-អ៊ីន​នៅ​ក្នុង​តំបន់​សុវត្ថិ​ភាព​ ​លោក​ត្រាំ​បាន​ទាម​ទារ​ឲ្យ​កូរ៉េ​ខាង​ជើង​លះ​បង់​កម្ម​វិធី​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ខណៈ​បាន​ពិពណ៌​នា​មេ​ដឹក​នាំ​របស់​ខ្លួន​ថា​«​មាន​ចិត្ត​បើក​ទូលាយ​»​និង​«​មាន​សេចក្តី​ថ្លៃ​ថ្នូរ​»​។​

ក្រុង​សេអ៊ូល​បាន​លើក​ឡើង​ថា​ លោក​មូន​នឹង​ជួប​លោក​ត្រាំ​តាម​ទូរ​ស័ព្ទ​​ភ្លាម​ៗ​បន្ទាប់​ពី​ជំនួប​កំពូល​ថ្ងៃ​សុក្រ​និង​បាន​សន្យា​«​ធ្វើ​ការ​សម្រប​សម្រួល​ដ៏​ជិត​ស្និទ្ធ​»​ជា​មួយ​សហ​រដ្ឋ​អាមេរិក​។​​

កូរ៉េ​ខាង​ជើង​ដែល​នៅ​ឯ​កោ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​ដាក់​ទណ្ឌ​កម្ម​ដោយ​រដ្ឋ​ជា​បន្ត​បន្ទាប់​រួម​ទាំង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ធ្វើ​ទារុណ​កម្ម​ការ​បង្ក្រាប​ដ៏​សាហាវ​ឃោរឃៅ​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​និង​រួម​ទាំង​ការ​ចាប់​ជំរិត​ជន​បរ​ទេស​។​

របាយ​ការណ៍​សិទ្ធិ​មនុស្ស​នា​ពេល​ថ្មី​ៗ​បំផុត​របស់​ក្រសួង​ការ​បរ​ទេស​អាមេរិក​ស្តី​អំពី​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​បាន​ពិពណ៌​នា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាក់​ស្តែង​»​នៅ​ក្នុង​រដ្ឋ​ផ្តាច់​ការ​គិត​ចាប់​តាំង​ពី​ការ​ប្រហារ​ជីវិត​ជា​សាធារណៈ​រហូត​ការ​ឃ្លាំមើល​ជា​ទូទៅ​លើ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​៕​AFP/SN