The Phnom Penh Post Search

Search form

កូរ៉េ​ខាង​ជើង​ និង​កូ​រ៉េ​ខាង​ត្បូង ​បើក​​ខ្សែទូរ​ស័ព្ទ​សម្រាប់​គ្រា​អាសន្ន​

Content image - Phnom Penh Post
ខ្សែទូរស័​ព្ទសម្រាប់គ្រាអាសន្ន​ទៅកូរ៉េខាងជើង​ ត្រូវ​បង្ហាញ​​នៅ​វិមានប្រធានាធិបតី Blue House នៅ​ក្រុងសេអ៊ូល​នៅថ្ងៃ​ទី ២០ ខែមេសា ២០១៨។ AFP ​

កូរ៉េ​ខាង​ជើង​ និង​កូ​រ៉េ​ខាង​ត្បូង ​បើក​​ខ្សែទូរ​ស័ព្ទ​សម្រាប់​គ្រា​អាសន្ន​

ក្រុងសេអ៊ូលៈ កូ​រ៉េ​ទំាង​ពីរ​ បាន​ភ្ជាប់ខ្សែទូរ​ស័ព្ទ​មួយ សម្រាប់គ្រា​អាសន្ន​ រវាង​មេ​ដឹក​នាំ​របស់​ពួក​គេ ​កាល​ពី​ថ្ងៃ​សុក្រ​មួយ​សប្តាហ៍​នៅ​មុន​ជំនួប​រវាង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម ​ជុង​អ៊ុន ​និង​ប្រធានា​ធិប​តី​កូរ៉េ​ខាង​ត្បូង​លោក​ម៉ូន​ ជេអ៊ីន ​នៅ​ក្នុង​តំបន់​គ្មាន​យោធា​នោះ​។

ខ្សែ​ទូរ​ស័ព្ទ​នោះ​ ភ្ជាប់​ពី​ការិយា​ល័យ​ប្រធានា​ធិបតី ​Blue House ​នៅ​ក្រុង​ស៊េ​អ៊ូល​ ទៅ​នឹង​ការិយា​ល័យ​របស់​គណៈ​កម្មការ​កិច្ច​ការ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​ប្រដាប់​ដោយ​នុយ​ក្លេ​អ៊ែរ​នៅ​ក្រុង​ព្យុង​យ៉ាង​ ដែល​លោក​គីម​ ជុង​អ៊ុន​ ជា​ប្រធាន ​ហើយតំណែង​នេះ គឺជា​តំណែង​មួយ​ក្នុង​តំណែង​សំខាន់ៗ​របស់​លោក​។

មន្ត្រី​ជាន់​ខ្ពស់​នៅ​វិមាន ​Blue House ​លោក​ Youn Kun-young ​បាន​ថ្លែង​ថា​ ការ​ត​ភ្ជាប់​ខ្សែ​ទូរ​ស័ព្ទ​សម្រាប់​គ្រា​អាសន្ន​ជា​ប្រវត្តិ​សាស្ត្រ​រវាង​មេ​ដឹក​នាំ​របស់​កូរ៉េ​ទាំង​ពីរ ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​បាន​បន្ថែម​ថា ​ការ​សន្ទនា​សាក​ល្បង​រវាង​មន្ត្រី​នៃ​ប្រទេសទាំង​​ពីរ​ បាន​ប្រើ​ពេល​វេលា​៤​នាទី​ និង​១៩​វិនាទី​។ ​​​

នេះ​គឺ​ជា​ជំហាន​ថ្មី​បំផុត​នៅ​ក្នុង​ដំណើរ​ការ​ការ​ទូត​នៅ​លើ​ និង​នៅ​ជុំវិញ​ឧប​ទ្វីប​កូរ៉េ​ ដែល​នាំ​ឲ្យ​កើត​មាន​ឡើង​ ដោយ​កីឡា​អូឡាំ​ពិចរដូវ​រងា​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នោះ​៕ PSA

អត្ថបទគួរចាប់អារម្មណ៍