ក្រុង​សេ​អ៊ូលៈ ​ក្រុង​ព្យុង​យ៉ាង​ប្រារព្ធ​ខួប​នៃ​ការ​ចាប់​ផ្តើម​សង្រ្គាម​នៅ​ថ្ងៃ​ចន្ទ​នេះ ​ប៉ុន្តែ​ការ​រិះ​គន់​ប្រឆាំង​នឹង​អា​មេ​រិក​ ​មិន​មាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ​ក្រោយ​ជំនួប​នៅ​សិង្ហ​បុរី។​

សង្រ្គាម​កូរ៉េ ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ​២៥ ​ខែ​មិថុនា​ ឆ្នាំ ​១៩៥០ ​នៅ​ពេល​កូរ៉េ​ខាង​ជើង​ បាន​ចាប់​ផ្តើម​ឈ្លាន​ពាន​កូរ៉េ​ខាង​ត្បូង ​ដោយ​​កាន់​កាប់​ក្រុង​សេអ៊ូល​រយៈ​ពេល​បី​ថ្ងៃ​។

ប៉ុន្តែ​ក្រុង​ព្យុង​យ៉ាង​ បាន​ចោទ​ប្រកាន់​អាមេរិក​ពី​បទ​បង្ក​សង្រ្គាម​កូរ៉េ ​ជា​ផ្នែក​នៃ​ផែន​ការ​​​គ្រប​ដណ្តប់​លើ​ពិភព​លោក​ និង​បាន​ស្តី​បន្ទោស​អាមេរិក​ចំពោះ​ការ​ធ្វើ​ឲ្យ ឧប​ទ្វីប​កូរ៉េ​បែក​បាក់ ​​ដែល​ត្រូវ​បាន​ព្រម​ព្រៀង​រវាង​ក្រុង​ម៉ូស្គូ​ និង​ក្រុងវ៉ា​ស៊ីន​តោន​នៅ​ថ្ងៃ​បញ្ចប់​សង្រ្គាម​លោក​លើក​ទី ​២។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្លូវ​ការ​គ្រប់​គ្រង​យ៉ាង​ណែន​របស់​កូរ៉េ​ខាង​ជើង​ ​តាម​ធម្មតា​សម្បូរ​ដោយ​ការ​ជេ​រ​ប្រមាថ​ប្រឆាំង​នឹង​អាមេរិក ​ប៉ុន្តែ​២០១៨​ មាន​ការ​លើក​លែង​គួរ​ឲ្យ​កត់​សម្គាល់​៕ PSA