កាលពីថ្ងៃចន្ទ ទី ៨ មីនា អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសថា ពួកគេរកឃើញថា ការចាក់វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca មិនមានជាប់ទាក់ទងនឹងការស្លាប់មួយចំនួនថ្មីៗនេះទេ។
មន្ត្រីសុខាភិបាលបានធ្វើការស៊ើបអង្កេតលើការស្លាប់របស់មនុស្សចំនួន ៨ នាក់ ដែលមានជំងឺប្រចាំកាយ ដោយក្នុងអំឡុងពេល ១ សប្ដាហ៍មុន បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង Astra Zenca បានបង្ហាញប្រតិកម្មមិនល្អរួចឈានដល់ស្លាប់។ ប៉ុន្តែមន្ត្រីសុខាភិបាលបាននិយាយថា ពួកគេមិនបានរកឃើញភ័ស្តុតាងដែលបញ្ជាក់ថា វ៉ាក់សាំងនេះបានបង្កការស្លាប់ទាំងនេះទេ៕