The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េ​ខាង​ត្បូង​​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ខ្លួន​លុប​ចោល ឬ​ពន្យារ​ពេល​ទៅ​​ក្រៅ​ប្រទេស ដោយសារ​កូវីដ ១៩

កូរ៉េ​ខាង​ត្បូង​​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ខ្លួន​លុប​ចោល ឬ​ពន្យារ​ពេល​ទៅ​​ក្រៅ​ប្រទេស ដោយសារ​កូវីដ ១៩

Content image - Phnom Penh Post
នេះ​​ជារូ​បភាព​​អ្នក​ដំណើរ​អង្គុយ​រង់ចាំ នៅ​ជិត​របងមក​ដល់​ដាច់​ដោយ​ឡែក​ពី​​គេ​ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​អុីនឆន់ នៅ​ទី​ក្រុង​សេអ៊ូល​។ Yonhap

កូរ៉េ​ខាង​ត្បូង​​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ខ្លួន​លុប​ចោល ឬ​ពន្យារ​ពេល​ទៅ​​ក្រៅ​ប្រទេស ដោយសារ​កូវីដ ១៩

ក្រុង​សេអ៊ូល៖ ​ក្រសួង​ការបទេស​បាន​ថ្លែង​ថា​ កូរ៉េ​ខាង​ត្បូង​បាន​ផ្តល់ ​«​យោបល់​អំពី​ការ​ធ្វើ​ដំណើរ​ពិសេស​» មួយ​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​អំពាវ​នាវ​ឲ្យ​ក្រុម​ពលរដ្ឋ​របស់​ខ្លួន​លុប​ចោល​ ឬ​ពន្យារ​ពេល​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​របស់​ពួក​គេ​ ជុំវិញ​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​នេះ​។​

ការ​ផ្តល់​យោបល់​ធ្វើ​ដំណើរ​ពិសេស​ ឲ្យ​មាន​ប្រសិទ្ធភាព​កាល​ពី​ថ្ងៃ​ចន្ទ​ អនុវត្ត​ទៅ​តាម​គ្រប់​ប្រទេស​ទាំង​អស់​ លើកលែង​អ្នក​ដែល​នៅ​ក្នុង​ប្រទេស​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ខ្ពស់​ ដែល​បាន​អំពាវនាវ​ឲ្យ​ដក​ពលរដ្ឋ​ ឬ​ប្រធានបទ​ទាក់ទង​ទៅ​នឹង​ការ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​​ក្រៅ​​ប្រទេស​។​

ក្រសួង​ការ​បរទេស​ក៏​បាន​អំពាវនាវ​ឲ្យ​មនុស្ស​ ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ ត្រូវ​ចាត់​វិធានការ​ឲ្យ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ ដើម្បី​សុវត្តិភាព​របស់​ពួក​គេ​។​

ការ​ផ្តល់​យោបល់​ពិសេស​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយសារ​គ្រោះ​ថ្នាក់​បន្ទាន់​មួយ​ និង​មាន​សុពលភាព​ក្នុង​​រយៈពេល ​៤​ សប្តាហ៍​ខាង​មុខ​នេះ​ លើក​លែង​តែ​វីរុស​នោះ ​ត្រូវ​បាន​រីក​រាល​ដាល​បន្ថែម​ទៀត​។​ការ​ផ្តល់​យោបល់​ឲ្យ​ពន្យារពេល​ប្រកាស​អាសន្ន​ធ្វើ​ដំណើរ​នោះ​ បាន​ចូល​ជា​ធរមាន​រួច​រាល់​ហើយ​ លើក​លែង​តែ​ការ​ប្រកាស​អាសន្ន ​១ ​ស្ថិត​ក្នុង​​ការ​ព្រមាន​ខ្ពស់​៕ Yonhap/SK

អត្ថបទគួរចាប់អារម្មណ៍