សេវាកម្មស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ពួក Hacker កូរ៉េខាងជើងបានប៉ុនប៉ងលួចយកព័ត៌មានស្តីពីវ៉ាក់សាំងការពារ និងការព្យាបាលជំងឺកូវីដ ១៩ ប៉ុន្តែបដិសេធការអះអាងរបស់សមាជិកសភាម្នាក់ដែលថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer គឺជាគោលដៅ។
លោក Ha Tae-keung សមាជិកគណៈកម្មការស៊ើបអង្កេតសភាបាននិយាយថា សេវាកម្មស៊ើបការណ៍សម្ងាត់បានប្រាប់លោកយ៉ាងដូច្នេះ។ យ៉ាងណាមិញ ក្រុមសេវាកម្មស៊ើបអង្កេតបាននិយាយថា ការផ្សព្វផ្សាយរបស់លោកគឺ «ខុសទាំងស្រុង»។ ពោលគឺ ក្រុមសេវាកម្មស៊ើបអង្កេតមិនបានប្រាប់ឈ្មោះក្រុមហ៊ុនឱសថណាមួយទេ៕