The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េ​ខាង​ត្បូង ​យល់​ព្រម​បង្កើន​ការ​ចំណាយ​ សម្រាប់​ទាហាន​​អាមេរិក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​

កូរ៉េ​ខាង​ត្បូង ​យល់​ព្រម​បង្កើន​ការ​ចំណាយ​ សម្រាប់​ទាហាន​​អាមេរិក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​

Content image - Phnom Penh Post
លោក​ Timothy Bettes ឧ​បការីរងស្តីទី​ US ឈរជាមួយ​រដ្ឋមន្ត្រី​បរទេស​កូ​រ៉េ​ខាងត្បូងលោកស្រី Kang Kyung-wha។ AFP

កូរ៉េ​ខាង​ត្បូង ​យល់​ព្រម​បង្កើន​ការ​ចំណាយ​ សម្រាប់​ទាហាន​​អាមេរិក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​

ក្រុង​សេអ៊ូលៈ ​ក្រុង​សេអ៊ូល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​ បាន​យល់​ព្រម​​បង្កើន​ការ​ចំណាយ​សម្រាប់​ការ​រក្សា​ទុក​ទាហាន​អាមេរិក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​​ ដោយ​បាន​ដោះ​ស្រាយ​ជម្លោះ​មួយ​ ជា​មួយ​សម្ព័ន្ធ​មិត្ត​ដ៏​យូរ​របស់​ខ្លួន​នៅ​មុន​ជំនួប​លើក​ទី២ ​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ជើង​។​​

ប្រទេស​ទាំង ​២ នេះ​ បាន​ចង​សម្ព័ន្ធ​ភាព​លើ​ផ្នែក​សន្តិសុខ​ជា​មួយ​គ្នា​ ចាប់​តាំង​ពី​សង្រ្គាម​កូរ៉េ​ឆ្នាំ​ ១៩៥០-៥៣ ​ដែល​បាន​បញ្ចប់​ ដោយ​បទ​ឈប់​បាញ់​មួយ​ ជា​ជាង​សន្ធិសញ្ញា​សន្តិភាព​ដោយ​មាន​ទាហាន​អាមេរិក ​២៨​ ០០០ ​នាក់ ​ឈរ​ជើង​នៅ​​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ការពារ​ប្រឆាំង​ការ​គំរាមកំហែង​ពី​ក្រុង​ព្យុងយ៉ាង។

ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ​ បាន​ ទាមទារ​ម្តង​ហើយ​ម្តង​ទៀត​អំពី​​ការ​ចំណាយ​ទៅ​លើ​ការ​រក្សា​ទុក​ទ័ព​អាកាស​អាមេរិក​នៅ​លើ​ឧបទ្វីប​នេះ ​ដោយ​ក្រុង​វ៉ាស៊ីនតោន​ ​​បាន​ស្នើ​ឲ្យ​ក្រុង​សេអ៊ូល​បង្កើន​វិភាគទាន​ទ្វេ​ដង​ទៅ​លើ​ការ​ចំណាយ​ទាំង​អស់​។ ​

ការ​ចរចា​នានា ​បាន​ចប់​ដោយ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​និយាយ​ថា​ ក្រុង​សេអ៊ូល​ នឹង​ចំណាយ​ ៩២៤ ​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ​២០១៩​ ស្មើ ​៨,២ ​ភាគរយ​ ច្រើន​ជាង​អ្វី​ដែល​ខ្លួន​​បាន​ផ្តល់​ឲ្យ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​រយៈ​ពេល ​៥ ​ឆ្នាំ​ដែល​បាន​អស់​សុពលភាព​កាល​ពី​ចុង​ឆ្នាំ ​២០១៨​នោះ​។

ក្រសួង​ការ​បរទេស​ឲ្យ​ដឹង​ថា ​ថ្វី​បើ​អាមេរិក​បាន​ទាមទារ​ឲ្យ​បង្កើន​ការ​ចំណាយ​យ៉ាង​ច្រើន​ក្តី​ ក៏​ពួក​គេ ​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ​ដែល​បង្ហាញ​ពី​ស្ថានភាព​សន្តិសុខ​នៅ​លើ​ ឧបទ្វីប​កូរ៉េ​នោះ​​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ក្រោយ​ពី​ពិធី​ចុះ​ហត្ថលេខា​ ក្រសួង​នោះ​ បាន​ឲ្យ​​ដឹង​ថា៖ ​«​ប្រទេស​ ទាំង ​២ បាន​បញ្ជាក់​ជា​ថ្មី​អំពី​សារៈ​សំខាន់​នៃ​សម្ព័ន្ធ​មិត្ត​​កូរ៉េ​ខាង​ត្បូង​-អាមេរិក​»។​​

សេចក្តី​ថ្លែង​ការណ៍​ក៏​បាន​លើក​ឡើង​ពី​កង្វល់​ថា​ លោក​ ដូណាល់ ត្រាំ ​បាន​ប្រើ​ការ​ទាមទារ​ឲ្យ​បង្កើន​ការ​ចំណាយ​ដែល​​ជា​​លេស​មួយ​ ដើម្បី​ដក​ទ័ព​អាមេរិក​ចេញ​ពី​ទឹក​ដី​​កូរ៉េ​ខាង​ត្បូង​ដែរ​។

ប្រធានាធិបតី​អាមេរិក ​និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក ​គីម​ ជុងអ៊ុន​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ធ្វើ​ការ​ពិភាក្សា​អំពី​ការ​ប្រកាស​បញ្ចប់​សង្រ្គាម​ត្រជាក់​មាន​អាយុ​កាល​ជា​ច្រើន​ទសវត្សរ៍​ជា​ផ្លូវ​ការ​ ជា​ការ​ចាប់​ផ្តើម​ឈាន​ទៅ​រក​សន្ធិសញ្ញា​សន្តិភាព​មួយ​នៅ​ជំនួប​លើក​ទី​២ ​របស់​ពួក​គេ​​ក្នុង​​ក្រុង​ហាណូយ​នៅ​ពេល​ក្រោយ ក្នុង​ខែ​នេះ​។​

នៅ​ឯ​ជំនួប​លើក​ទី១ ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស ​សិង្ហបុរី ​កាល​ពី​ឆ្នាំ​ ២០១៨ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ បាន​សម្រេច​ចិត្ត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ធ្វើ​ការ​ផ្អាក​សមយុទ្ធ​យោធា​អាមេរិក-​កូរ៉េ​ខាង​ត្បូង​។​

ប៉ុន្តែ​ លោក​ប្រធានាធិបតី​ ត្រាំ ​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​អាមេរិក CBS​ កាល​ពី​សប្តាហ៍​មុន​ថា ​លោក ​គ្មាន​គម្រោង​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស ​កូ​រ៉េ​ខាងត្បូង​ ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ជំនួប​កំពូល​នា​ពេល​ខាង​មុខ ​ថ្វី​បើ​លោក ​បាន​ទទួល​ស្គាល់​ថា​ ប្រហែល​ជា​នៅ​ថ្ងៃ​ណា​មួយ ​លោក ​នឹង​ដក​ពួក​គេ​ចេញ​ ដោយ​បាន​បន្ថែម​ថា​ មាន​ការ​ចំណាយ​ច្រើន​ណាស់​សម្រាប់​ការ​រក្សា​ទុក​ពួក​គេ​នៅ​ទី​នោះ​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។