ក្រុង​សេអ៊ូល​:កូរ៉េ​ទាំងពីរ​ និង​ទីបញ្ជាការ​អង្គការ​សហ​ប្រជាជាតិ​ដែល​ដឹកនាំ​ដោយ​អាមេរិក​កាល​ពីថ្ងៃ​អង្គារ​ បាន​ចាប់​ផ្តើម​ចរចា​ស្តីអំពី​ការដក​យោធា​ពីផ្នែក​នៃព្រំដែន​ដែល​ខណ្ឌ​​ចែក​ឧបទ្វីប​នេះ ខណ:​ទំនាក់​ទំនងការ​ទូត មានភាពល្អ​ប្រសើរ​ឡើងនោះ​​។

នៅ​ក្នុង​សារ​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​អ្នក​កា​សែត​ ក្រសួង​ការ​ពារ​ជាតិ​ក្រុង​សេ​អ៊ូល​បាន​ឲ្យ​​ដឹង​ថា​«ជំនូប​លើក​ដំបូង​រវាង​ក្រុង​សេ​អ៊ូល​ និង​កូរ៉េខាង​ជើង​ទី​បញ្ជា​ការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​(UNC)​ស្តី​ពី​ការ​ដក​អាវុធ​ចេញ​ពី​តំបន់​សន្តិ​សុខ​​រួម​(JSA)ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភូមិ​ប៉ា​ន់ម៉ា​ន់ជុំ​ ​»។

តំបន់​សន្តិ​សុខ​រួម​នេះ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភូមិ​បទ​ឈប់​បាញ់​ប៉ាន់​ម៉ាន់​ជុំ​ គឺ​ជា​ចំណុច​មួយ​នៅ​តាម​ព្រំដែន​មាន​ប្រវែង​២៥០​គីឡូ​ម៉ែត្រ​ ដែល​មាន​ភាព​តាន​តឹង​ជា​ទី​ដែលយោធា​ប្រទេស​ទាំង​ពីរ ​ប្រឈម​មុខ​ដាក់​គ្នា​។

តំបន់នេះ គឺជា​តំបន់​អព្យា​ក្រិត្យ​មួយ​ រហូត​មាន​ឧបត្តិ​ហេតុ​សម្លាប់​មនុស្ស​នៅ​ក្នុង​ឆ្នាំ​១៩៧៦ ​នៅ​ពេល​ដែល​ទាហាន​កូរ៉េ​ខាង​ជើង​ បាន​វាយ​ប្រហារ​ក្រុម​ការ​ងារ​មួយ​ ដែល​កំពុង​ព្យា​យាម​កាប់​ដើម​ឈើ​នៅ​ក្នុង​តំបន់​គ្មាន​យោធា​(​DMZ​) ​ដោយ​បណ្តាល​មន្រ្តី​យោធា​អាមេរិក​ពីរ​រូប ​ស្លាប់​៕ SK