កាលពី​ថ្ងៃសៅរ៍​ទី ៣០​ ឧសភា អភិបាល​ក្រុង​កូឡុំប៊ី​ ​លោក​ Jorge Ivan Ospina បាន​និយាយថា​យ៉ាងហោច​ណាស់​មាន​មនុស្ស ១៣ ​នាក់​ បាន​ស្លាប់​ កាលពី​ថ្ងៃ​ទី​ ២៨ ឧសភា ​នៅក្នុង​ទីក្រុងកាលី​នៃប្រទេសកូឡុំប៊ី ​ដែលជា​ចំណុច​កណ្តាល​នៃ​ការតវ៉ា​នៅទូទាំង​ប្រទេស​ហើយ​ភាគច្រើន​នៃ​ការស្លាប់​ទាំងនោះ​ អាចមាន​ជាប់ទាក់ទង​នឹង​ការតវ៉ានេះ​។

ការតវ៉ា​ដំបូងឡើយ​ គឺប្រឆាំង​នឹង​កំណែទ​ម្រង់ពន្ធ​ ប៉ុន្តែ​ការ​កំណែ​ទម្រង់នេះ​ ត្រូវ​បានពន្យារ​ពេល។ ​ភាពវឹកវរ​នេះ ​ក៏​បានដាក់​សម្ពាធដល់​រដ្ឋាភិបាល​ឱ្យ​ដាក់​ការ​កែទម្រង់​ប្រព័ន្ធ​សុខា​ភិបាល​ហើយ​បានជំរុញ​ឱ្យ​លោក Alberto Carrasquilla ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវ​ត្ថុ​លាលែង​ពី​តំណែង​។

លោក Ospina ​បាន​និយាយនៅ​ក្នុង​សារជា​វីដេអូ​ថា ចំនួន​នៃ​ការ​ស្លាប់នេះ​ យើងមិន​អាច​និយាយ​បានថា​ តើការ​ស្លាប់​នៅ​ថ្ងៃទី ២៨ ​ខែឧសភា​ គឺ​មាន​ជាប់ទាក់ទង​នឹង​ការតវ៉ា ឬ​អត់ទេ។​ លោក Ospina បាន​និយាយ​បន្ថែមថា​ ក្រៅពី​ការ​ស្លាប់ទាំង​ ១៣ នាក់​ ​ការិយាល័យ​អគ្គ​មេធាវី​ បាន​រាយការណ៍​ថា មនុស្ស​ ៣៤ នាក់​បាន​រងរបួស​ផងដែរ៕​​