ខេត្ត​ឈៀង​រ៉ៃៈ វា​គឺជា​ដំណើរ​កម្សាន្ត​សប្បាយរីករាយ​ក្រោយពី​ហាត់​បាល់ទាត់​រួច ប៉ុន្តែ​វា​បាន​ក្លាយ​ទៅ​ជា​បទពិសោធ ២ សប្តាហ៍ ដែល​គំរាម​កំហែង​អាយុ​ជីវិត​សម្រាប់​ក្រុម​ក្មេង​ជំទង់​បាន​ជាប់​នៅ​ក្នុង​រូង​មួយ​ដោយ​ទឹក​ឡើង​ជា​បន្ត​បន្ទាប់​និង​គ្មាន​ផ្លូវ​គេច​ចេញ​ពី​រូង​ច្បាស់​នោះ​ទេ។

នៅពេលដែល​គ្រូបង្វឹក Ekkapol Chantawong បាន ដឹកនាំ​សមាជិក ១២ នាក់​នៃ​ក្រុម​បាល់ទាត់​យុវជន "Wild Boar" ចូល​ទៅ​ក្នុង​បរិវេណ មាត់​រូងភ្នំ Tham Luang នៅ​ប្រទេស​ថៃ​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី ២៣ លោក​បាន​គិតថា ពួកគេ​នឹង​ចំណាយ​ពេល​មិន​លើស​ពី ១ ម៉ោង​នោះ​ទេ។

លោក បាន​រំឭក​នៅឯ​ស​ន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​អំពី​ទី​ដែល​ក្រុម​ដ៏​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក បាន​រំឭក​ពីបទ​ពិសោធ​គួរ​ឲ្យ​ខ្លាច​របស់​ពួកគេ និង​ការ​គេច​ចេញ​ពី​រូង​គួរ​ឲ្យ​អស្ចារ្យ​ដោយ​ពាក្យ​សម្តី​របស់​ពួកគេ​ផ្ទាល់ ជា​លើក​ដំបូង​ថា៖ «យើង​មិន​បាន​យក​អ្វី​ទៅ​ជាមួយ​ទេ សូម្បី​តែ​ម្ហូប អាហារ​ក៏​គ្មាន​ដែរ»។

នៅក្នុង​ចំណោម​សិស្ស​រប​ស់​ខ្ញុំ​ម្នាក់​មាន​គ្រូបង្រៀន​ផ្ទាល់​ម្នាក់​ដែល​បាន​ទៅដល់​ក្រោយ​គេ​នៅ​ល្ងាច​នោះ​លោក Ekkapol បាន​គិត​ថា ក្រៅ​ពី​នោះ​ក្រុម​នោះ​ជារឿយៗ​បាន​រុក​រក​នៅ​បរិវេណ​នោះ ក្រោយ​ពេល​ហាត់​បាល់​ចប់ និង​បាន​ដឹង​ថា​បណ្តាញ​ផ្លូវ​រូង​ភ្នំ​នោះ​មិន​ដឹង​ទៅ​ដល់​ទីណា​ទេ។

រដូវវស្សា​នៅ​ប្រទេស​ថៃ​នៅ​ជុំវិញ​នោះ ជា​រយៈពេល​ភ្លៀងធ្លាក់​ដែលជារឿយៗធ្វើ​ឲ្យ​ជន់លិច​រូងភ្នំ និង​មាន​ថ្លុក​ទឹក​ជា​ច្រើន​នៅ​មាត់​រូង​ភ្នំ​នោះ។

ស្លាក​សញ្ញា​មួយ​នៅក្រៅ​រូងភ្នំ ព្រមាន​មិន​ឲ្យ​ចូល​ទេ​នៅ​ក្នុងអំឡុង​រដូវវស្សា ប៉ុន្តែ​ក្មេងៗ​ទាំង​អស់​ទទូច​ចង់​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ។

គ្រូបង្វឹក​មាន​វ័យ ២៥ ឆ្នាំ ជា​អ្នក​នាំ​ផ្លូវ​ក្មេង​ទាំងនោះ បាន​រំឭកថា៖ «យើង​បាន​ពិភាក្សាគ្នា​ថា​តើ​យើង​ចង់​ស្រាវ​ជ្រាវ​រូង​ភ្នំ​នេះ​ដែរ​ឬទេ ប្រសិន​បើ​ចង់​ស្រាវ​ជ្រាវ​មែន​មាន​តែ​យើង​ត្រូវ​ហែល​ទឹក​ទេ ដោយសារ​វា​មាន​ទឹក និង​ត្រជាក់។ ពួកគេ​គ្រប់​គ្នា​បាន​ឆ្លើយ​ថា «Yes»។

ក្មេង​ទាំងអស់​មាន​អាយុ​ចាប់ពី ១១ ឆ្នាំ​ដល់ ១៦ ឆ្នាំ បាន​ទុក​កង់​របស់​ពួកគេ និង​បាល់ទាត់​នៅ​ក្បែរ​មាត់​រូងភ្នំ​មុន​នឹង​ក្មេង​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​បាន​ចុះ​ដើរ​កាត់​ទឹក​ហើយ​អ្នក​ដទៃ​ទៀត​ក៏បាន​ដើរ​តាម។

ប្រសិនបើ​ផ្លូវ​នានា មិនត្រូវ​បាន​បិទ​ទេនោះ ពួកគេ​នឹង​ទៅដល់​ផ្ទះ​វិញ​នៅ​ថ្ងៃត្រង់។ ជំនួស​មក​វិញ ទឹក​ជំនន់​ភ្លាមៗ បាន​បង្ខំ​ពួកគេ​ឲ្យ​ចូល​ទៅ​ក្នុង​រូងភ្នំ​កាន់​តែ​ជ្រៅ ខណៈ​ទឹក​ជំនន់​បាន​ឡើង​ពេញ​ច្រក​ចូល​តែ​ម្តង។

ការសម្រេចចិត្ត​ដ៏​សំខាន់​នោះ បាន​បង្ក​ឲ្យ​មាន​កិច្ច​ប្រតិបត្តិការ​មួយ​នៅក្នុង​កិច្ច​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​​ពួកគេ​ចេញ​ពី​រូងភ្នំ​នោះ​ដោយ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ៕