The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្មេង​បារាំង ​១៤ នាក់ និង​ហូឡង់ ២ នាក់ ​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​ប្រទេស ស៊ីរី​

ក្មេង​បារាំង ​១៤ នាក់ និង​ហូឡង់ ២ នាក់ ​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​ប្រទេស ស៊ីរី​

Content image - Phnom Penh Post
អ្នកស្រី Christine Morin និយាយ​អំពី​កូន​ប្រុស​គាត់​ចូល​រួម​ជាមួយ​ក្រុម​ជីហាដ។ AFP

ក្មេង​បារាំង ​១៤ នាក់ និង​ហូឡង់ ២ នាក់ ​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​ប្រទេស ស៊ីរី​

ក្រុង​ប៉ារីសៈ​ ក្រសួង​ការ​បរទេស​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​​ថា ​ក្មេង​ជីហាដ​ជនជាតិ​បារាំង ​១២ ​នាក់​ ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គេ​ គឺ​ជា​កូន​កំព្រា​ដែល​បាន​ជិះ​យន្តហោះ​ត្រឡប់​មក​ផ្ទះ​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ចេញ​ពី​ជំរំ​នៅ​ប្រទេស ​ស៊ីរី​ ជាមួយ​ក្មេង​កំព្រា​ជនជាតិ​ហូឡង់ ​២ ​នាក់​ទៀត​ ដែល​ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​ហូឡង់​វិញ​។

ក្រសួង​ការ​បរទេស​​បារាំង​បាន​ថ្លែង​ថា ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​ក្រុម​ក្មេង​បរទេស​ចុង​ក្រោយ​ ​ចេញ​ពី​ស៊ីរី​ភាគ​ឦសាន ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ក្រុម​ក្មេង​មួយ​ក្រុម ​ដែល​ត្រូវ​បាន​គេ «បំបែក​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ​និង​ធ្វើ​ឲ្យ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​» ​ដោយ​បាន​បន្ថែម​ថា ​ក្មេង​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ឈឺ​ និង​ទទួល​ទាន​អាហារ​មិន​បាន​​គ្រប់គ្រាន់​។​

ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ ​«រដ្ឋ​កាលិហ្វ​» ​របស់​ក្រុម​រដ្ឋអ៊ិស្លាម​កាល​ពី​ខែ​មីនា​ សហគមន៍​អន្តរជាតិ ​ត្រូវ​បាន​ហែក​ហួរ​គ្នា​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ការ​ជាមួយ​ក្រុម​គ្រួសារ​ជីហាដ​បរទេស​មួយ​ចំនួន​ ដែល​បាន​ចាប់​ខ្លួន​ឬ​សម្លាប់​នៅ​ក្នុង​ទឹក​ដី​ប្រទេស ​ស៊ីរី ​និង​អ៊ីរ៉ាក់​។​

យោង​តាម​ក្រុម​មន្ត្រី​ឃើដ​នៅ​ស៊ីរី​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ជនជាតិ​បារាំង ​១២ ​នាក់​ អ្នក​ធំ​ជាង​គេ​មាន​អាយុ ​១០ ​ឆ្នាំ​ ហើយ​ពួក​គេ​​បាន​ស្នាក់នៅ​ក្នុង​ជំរំ​ប្រក់​តង់ ​២ ​កន្លែង ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ពេល​ថ្មីៗ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម​។​

មន្ត្រី​ជាន់​ខ្ពស់​ឃើដ​ លោក ​Abdelkarim Omar ​បាន​ថ្លែង​ថា ​ពួក​ក្មេង​ទាំង​នោះ ​ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​ក្រុម​តំណាង​របស់​​ប្រទេស ​បារាំង ​និង​ហូឡង់ ​ដោយ​ក្រុម​អាជ្ញាធរ​ឃើដ​នៅ​ស៊ីរី​។​

ក្មេង​ជនជាតិ​បារាំង ​១០ ​នាក់​ គឺ​ជា​ក្មេង​កំព្រា ​និង ​២ ​នាក់​ផ្សេង​ទៀត ​«​រង​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​» ​ក្មេង​ស្រី​ម្នាក់​អាយុ ​១០ ​ឆ្នាំ ​និង​ម្នាក់​ទៀត​អាយុ​ត្រឹម​ ៣ ​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​ម្តាយ​របស់​ពួក​គេ​ឈ្មោះ​ Saida El Ghaza​ ជា​ជនជាតិ​ម៉ារ៉ុក​ ដែល​បាន​យល់ព្រម​ឲ្យ​គេ​បំបែក​ចេញ​ពី​ពួក​គេ​នោះ​។​

ការ​ផ្ទេរ​ក្រុម​ក្មេង​ទាំង​នោះ ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង​ Ain Issa ​នៅ​ក្បែរ​ព្រំដែន​ប្រទេស ​ស៊ីរី​ និង​ប្រទេស ​តួកគី​ គឺ​ជា​ជំហាន​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​ ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ជំរំ​ជា​ច្រើន​នៅ​ប្រទេស ​ស៊ីរី​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍