
ក្រុមអ្នកធ្វើការងារផ្នែកសង្រ្គោះ បន្តកិច្ចប្រតិបត្តិការជួយក្មេងទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ។ AFP
ស្រុកមែសៃៈ វីដេអូថ្មីនៃក្រុមបាល់ទាត់យុវជនមួយក្រុម ដែលជាប់នៅក្នុងរូងភ្នំនៅប្រទេសថៃនោះ បានចេញនៅថ្ងៃពុធនេះ ដោយបង្ហាញឲ្យឃើញថា ក្មេងៗប្រុសទាំងនោះ សើចសប្បាយ និងនិយាយថា ពួកគេមានសុខភាពល្អ បន្ទាប់ពីក្រុមអ្នកមុជទឹករកឃើញក្នុងរយៈពេល៩ថ្ងៃ ក្រោយពីពួកគេ បានបាត់ខ្លួននោះ។
នៅក្នុងសារមួយដែលបញ្ជូនទៅឲ្យក្រុមគ្រួសាររបស់ពួកគេដែលកំពុងរងចាំនៅខាងក្រៅរូងភ្នំនោះ រូបភាពវីដេអូរបស់កងទ័ពជើងទឹកថៃ បង្ហាញឲ្យរូបភាពរបស់ក្រុមក្មេងមានគ្នា១១នាក់ក្នុងចំណោមក្មេង ១២ នាក់នាក់នោះ ដោយម្នាក់ៗបានធ្វើកាយវិការស្វាគមន៍តាមប្រពៃណីថៃ ដាក់មុខកាមេរ៉ា មុននឹងណែនាំខ្លួនរបស់ពួកគេដោយប្រើឈ្មោះក្រៅ និងបាននិយាយថា «ខ្ញុំមានសុខភាពល្អទេ»។
បីបួននាក់ក្នុងចំណោមក្មេងប្រុសទាំងអស់នៅក្នុងរូបភាពនោះ កំពុងដណ្តប់ភួយការពារ និងអមការពារដោយអ្នកមុជទឹកម្នាក់ដែលមានទឹកមុខញញឹម។
គ្រូបង្វឹកមានវ័យ២៥ឆ្នាំរបស់ពួកគេ ដែលអមការពារក្មេងប្រុសទាំងនោះចុះទៅរូងភ្នំនោះ ក្រោយពេលបង្ហាត់បាល់ទាត់ចប់កាលពីថ្ងៃទី២៣ខែមិថុនានោះ មិនត្រូវបានឃើញនៅក្នុងរូបភាពវីដេអូ ដែលត្រូវបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់កងទ័ពជើងទឹកថៃទេ៕ PSA