ក្រុងអាម៉ាន់ៈ អាជ្ញាធរបានថ្លែងថា ជនជាតិប៉ាគីស្ថាន ១៣ នាក់ នៅក្នុងនោះមានក្មេង ៨ នាក់បានស្លាប់ កាលពីព្រឹកថ្ងៃចន្ទ នៅពេលភ្លើងបានទុស្សេនៅលើសង្ក័សីដំបូលផ្ទះរបស់ពួកគេ នៅក្នុងតំបន់ដាច់ស្រយាលមួយរបស់ប្រទេស ហ៊្សក់ដានី ភាគខាងលិច។
ក្រុមបុគ្គលិកជួយសង្គ្រោះបានថ្លែងថា៖ «មនុស្ស ១៣ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបានរងរបួស នៅពេលភ្លើងបានទុស្សេនៅលើសង្ក័សីដំបូលផ្ទះមួយ» នៅកន្លែងកសិដ្ឋានមួយនៅតំបន់ជនជាតិភាគតិចសូណាភាគខាងត្បូង ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ពីទីក្រុងអាម៉ាន់ភាគខាងលិច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពួកគេបានថ្លែងថា អគារបណ្តោះអាសន្ននោះ គឺជាផ្ទះរបស់ជនជាតិប៉ាគីស្ថាន ២ គ្រួសារ ដែលកំពុងធ្វើការងារជាកម្មករកសិកម្ម។
អ្នកនាំពាក្យអគ្គិភ័យលោក អ៊ីយ៉ាដ អាល់-អូម៉ារី បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋអាល់-ម៉ាមឡាកាថា ក្មេង ៨ នាក់ ស្ត្រី ៤ នាក់ និងបុរសម្នាក់បានស្លាប់នៅក្នុងការផ្ទុះ នៅប្រហែលម៉ោង ២ ទៀបភ្លឺ ដែលទំនងជាបណ្តាលមកពីកំហុសបច្ចេកទេសអគ្គិសនី៕ SK