កាល​ពី​ថ្ងៃអង្គារ កន្លង​ទៅ ក្រសួង​ការបរទេស​ស្រីលង្កា បាន​ច្រាន​ដំណោះស្រាយ​របស់​​អង្គការ​សហប្រជាជាតិ​​ក្នុង​ការ​ស្វែងរក​ភ័ស្តុតាង​បទល្មើស​សង្គ្រាម​ក្នុង​ប្រទេស ដោយ​លើក​ឡើង​ថា​ ចំនួន​ទឹក​ប្រាក់​ដែល​បាន​លើក​ឡើង​គួរ​តែ​ចំណាយ​លើ​ជន​ក្រីក្រ​ល្អ​ជាង​។

ដំណោះស្រាយ​ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​អំពាវនាវ​ឱ្យ​បម្រុង​ថវិកា​ចំនួន ២,៨ លានដុល្លារ​ ដើម្បី​ប្រមូល​ និង​រក្សា​ទុក​ភស្តុតាង​បទល្មើស​សង្គ្រាម​ស្ដីពី​ជម្លោះ​បំបែក​កោះ ដែល​បាន​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ ២០០៩ កន្លង​ទៅ​ ដើម្បី​ដំណើរការ​កាត់​ទោស​បទល្មើស​ទាំង​នោះ​​នាពេល​អនាគត​។

យ៉ាងណា​មិញ មន្ត្រី​ក្រសួង​ការបរទេស​បែរ​និយាយ​ថា ជា​ការ​ការ​ខ្ជះខ្ជាយ​លុយ ហើយ​បើ​គ្មាន​ការ​យល់​ព្រម​ និង​ការ​ទទួល​យក​ពី​ប្រទេស​ពាក់ព័ន្ធ​ទេ ដំណោះ​ស្រាយ​នេះ​ក៏​មិន​អាច​អនុវត្ត​ទៅ​បាន​ដែរ៕