ក្រុង​បាកដាដ៖ ​ក្រុម​អ្នក​តវ៉ា​អ៊ីរ៉ាក់​បាន​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​ ហើយ​បាន​ដុត​ការិយាល័យ​រដ្ឋាភិបាល​អស់​ជា​ច្រើន​កន្លែង​ នាយក​រដ្ឋមន្ត្រី​បាន​លាលែង​ពី​តំណែង​ និង​បង្ក​ឲ្យ​មនុសុ្ស​ស្លាប់​អស់​ជា​ច្រើន​នាក់​នៅ​ក្នុង​ការ​តវ៉ា​នៅ​អ៊ីរ៉ាក់​។ ​ខណៈ​ស្ថាប័ន​ទំនើប​មួយ​ចំនួន​បាន​ដួល​រលំ​ ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​អាយុ​​កាល​​​ច្រើន​​​សតវត្សរ៍​​កំពុង​វិល​ត្រឡប់​មក​វិញ​ ដូច​ជា​ ក្រុម​កុល​សម្ព័ន្ធ​នៅ​អ៊ីរ៉ាក់​ជា​ដើម​។​

ដោយ​ពួក​គេ​មាន​តំណែង​តាម​ឋានានុក្រម​ផ្ទាល់​​​ដូច​ជា​ ក្រម​សីលធម៌​ និង​យុត្តិធម៌ ​ដែល​មិន​លើក​ឡើង​​ពី​កន្លែង​​លាក់​ទុក​អាវុធ​ធំ​ទេ ​ក្រុម​កុលសម្ព័ន្ធ​ជា​ថ្មី​ម្តង​ទៀត​ បាន​វិល​ត្រឡប់​មក​វិញ​ នៅ​ក្នុង​ចំណោម​តួអង្គ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​តំបន់​ទី​ជនបទ ​និង​តំបន់​សម្បូរ​ប្រេង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​អ៊ីរ៉ាក់​។​

ពួក​គេ​ទាំង​នោះ ​ធ្លាប់​មាន​ប្រវត្តិ​បះបោរ​ ដោយ​បាន​វិល​ត្រឡប់​មក​ប្រឆាំង​កងកម្លាំង​អាណានិគម​អង់គ្លេស​វិញ​ នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​បះបោរ​ទ្រង់ទ្រាយ​ធំ​កាល​ពី​ឆ្នាំ ១៩២០​ ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​ទទួល​បាន​ឯករាជ្យ​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​នេះ​។​

ក្រុម​​សមាជិក​ប្រដាប់​អាវុធ​ការបាឡា ចេញ​តាមដងផ្លូ​វ​ ដើម្បី​ប្រកាសគាំទ្រ​កងកម្លាំង​​ប្រដាប់​អាវុធអុី​រ៉ាក់​ មិន​ឲ្យ​ក្រុម​បង្កបញ្ហា​​ចូល​ទៅ​ក្រុង​ភាគខាងត្បូង។ AFP

មួយ​សតវត្សរ៍​ក្រោយ​មក​ការ​ធ្វើ​បដិវត្តន៍​បាន​កើត​ឡើង​ជាថ្មី​ម្តង​ទៀត ​នៅ​ប្រទេស ​អ៊ីរ៉ាក់​។​

នៅ​ក្នុង​ទីក្រុង​បាកដាដ​ និង​តំបន់​ភាគ​ច្រើន​កាន់​និកាយ​ស៊ីអ៊ីត​ ត្រូវ​បាន​រង្គោះរង្គើ​ដោយ​ភាព​ចលាចល​ដ៏​អាក្រក់​រយៈពេល ​២ ​ខែ​ ចាប់​តាំង​ពី​មាន​ការ​ឈ្លាន​ពាន​ដឹកនាំ​ដោយ​អាមេរិក​នៅ​ឆ្នាំ ​២០០៣​ ដែល​បាន​ទម្លាក់​លោក ​សាដាម​ ហ៊ូសេន​ ពី​អំណាច​នោះ​។​

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​របប​រដ្ឋាភិបាល​បាន​ដុត​ទីស្នាក់ការ​កណ្តាល​របស់​រដ្ឋ​ និង​ការិយាល័យ​របស់​គណបក្ស​ជា​ច្រើន​កន្លែង​ទាំង​កំរោល​ ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​សេវា​សាធារណៈ មិន​បាន​ល្អ​ និង​ការ​ជ្រៀត​ជ្រែក​នយោបាយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ាក់​៕ AFP/SK