ក្រុង​រី​យ៉ា​ដៈ លោក​ប្រ​ធានា-ធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​បាន​ថ្លែង​ថា៖ “ក្រុម​ឃាតករ​សាហាវ​ឃោរ​ឃៅ​អាច​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​បាត់​ខ្លួន អ្នក​កាសែត​អារ៉ាប៊ី សាអ៊ូឌីត ឈ្មោះ JamalKhashoggi ខណៈ​រដ្ឋមន្រ្តី​ការ​បរទេស ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​រីយ៉ាដ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នោះ។

កាលពី​ថ្ងៃ​ចន្ទ ប៉ូលិស​តួ​ក​គី​បាន​ស្រាវជ្រាវ​នៅក្នុង​ស្ថាន​កុងស៊ុ​ល​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅក្នុង ក្រុង​អ៊ីស្តង់ប៊ុល ជា​លើក​ដំបូង​ចាប់​តាំង​ពី​លោក Khashoggi ជា​ជនជាតិ​អារ៉ាប៊ី សាអ៊ូឌីត ដែល​បាន​រិះគន់​ព្រះអង្គ​ម្ចាស់ Mohammed bin Salman បាន​បាត់​ខ្លួន​នោះ។

អ្នកកាសែត​រូបនោះ មិនទាន់​រកឃើញ​នៅឡើយ​ទេ ចាប់តាំងពី​លោក​បានធ្វើ​ដំណើរ ទៅកាន់​ស្ថាន​កុងស៊ុល​នៅ ក្រុង​អ៊ីស្តង់ប៊ុល ដើម្បី​រៀបចំ​ឯកសារ​អាពាហ៍​ពិពាហ៍​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា។

ក្រុមមន្ត្រី​តួ​ក​គី បាន​និយាយថា ពួកគេ​ជឿជាក់ថា អ្នកកាសែត​រូបនេះ​ត្រូវបាន​គេ​សម្លាប់ ជា​ការ​អះអាង​មួយ​ដែល​អារ៉ាប៊ី សាអ៊ូឌីត បាន​បដិសេធ ដោយ​មាន​ភាព​ចម្រូង​ចម្រាស​ដ៏​ធំ​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​ព្រះរាជា​ណាចក្រ​នេះ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់​របស់​ព្រះអង្គ​ម្ចាស់​វ័យ​ក្មេង​អង្គ​នេះ។

ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក បាន​រាយការណ៍​កាលពីថ្ងៃ​ចន្ទ​ថា រាជាណាចក្រ​នេះ កំពុង​ពិចារណា​អំពី​ការ​សារភាព​មួយ​ថា លោក Khasho ggi បាន​ស្លាប់ បន្ទាប់​ពី​ការ​ចោទ​សួរ​មួយ​ដែល​មាន​កំហុស​នៅ​អំឡុង​ពេល​ការ​ចាប់​ពង្រត់​ដោយ​គ្រោង​ទុក​នោះ៕