The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ឃ្លាំមើល​ទណ្ឌកម្ម អ.ស.ប. ស៊ើប​អង្កេត លើ​ការ​ទិញ​រថយន្ត​ប្រណីតៗ​របស់ គីម ជុងអ៊ុន​

ក្រុម​ឃ្លាំមើល​ទណ្ឌកម្ម អ.ស.ប. ស៊ើប​អង្កេត លើ​ការ​ទិញ​រថយន្ត​ប្រណីតៗ​របស់ គីម ជុងអ៊ុន​

Content image - Phnom Penh Post
​លោកប្រធានាធិបតី​​​អា​មេ​រិក​ ដូណាល់ ត្រាំ (ឆ្វេង​) ចាប់​ដៃ​ជាមួយ​​លោក គីម ជុងអ៊ុន ​​នៅ​សណ្ឋាគារ Soffitel Legend Metropole​ នៃក្រុង​ហាណូយ​។ AFP

ក្រុម​ឃ្លាំមើល​ទណ្ឌកម្ម អ.ស.ប. ស៊ើប​អង្កេត លើ​ការ​ទិញ​រថយន្ត​ប្រណីតៗ​របស់ គីម ជុងអ៊ុន​

បុរីញូវយ៉កៈ ​ប្រធាន​ក្រុម​អ្នក​ជំនាញ​ទណ្ឌកម្ម​​ បាន​ថ្លែង​ប្រាប់ AFP កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​ឃ្លាំ​មើល​ទណ្ឌកម្ម​អង្គការ​សហ​ប្រជាជាតិ​ ​កំពុង​ស៊ើប​អង្កេត​លើ​ការ​ទិញ​រថយន្ត​ប្រណីតៗ​របស់ ​គីម​ ជុងអ៊ុន​ ដូច​ជា​ម៉ាក​ Rolls-Royce ​ម៉ាក​ Mercedes-Benz limousines ​និង​ឡិចស៊ីស​ជា​ច្រើន​គ្រឿង​ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​អំឡុង​ជំនួប​អន្តរជាតិ​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ។

លោក​ គីម​ ជុងអ៊ុន ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​អ្នក​ជំនាញ​ទណ្ឌកម្ម ​នៅ​ពេល​លោក​បាន​មក​ចូលរួម​ជំនួប​មួយ​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក ​ម៉ៃក៍ ប៉ុមប៉េអូ ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​កាល​ពី​ខែ តុលា ឆ្នាំ​២០១៨ ​ដោយ​ជិះ​រថយន្ត​ម៉ាក​ Rolls-Royce​ Phantom ​limousine​។

នៅ​ឯ​ជំនួប​កំពូល​នៅ​​សិង្ហបុរី​ជា​មួយ​លោក​ប្រធានាធិបតី​អាមេរិក​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ ២០១៨ ក្រុម​អម​ដំណើរ​របស់​លោក ​ត្រូវ​បាន​ដឹក​ដោយ​រថយន្ត​ប្រណីត​ម៉ាក ​Mercedes-Benz ​ជា​ច្រើន​គ្រឿង ដោយ​គ្មាន​រថយន្ត​ណា​មួយ​មាន​ស្លាកលេខ​ឡើយ។

ចំណែក​រថយន្ត​ឡិចស៊ីស​ LX570 ​ជា​ច្រើន​គ្រឿង​ទៀត​ត្រូវ​ប្រើប្រាស់​ដោយ​គណៈ​ប្រតិភូ​កូរ៉េ​ខាង​ជើង​នៅ​ឯ​ជំនួប​កំពូល​អន្តរ​កូរ៉េ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​កាល​ពី​ខែ​កញ្ញា​។​

លោក​ Hugh Griffiths ​ដែល ​៥ ​ឆ្នាំ​កន្លង​ទៅ​គឺ​ជា​អ្នក​សម្រប​សម្រួល​ក្រុម​ជំនាញ ​អ.​ស.​ប.​ដែល​ស៊ើប​​​​អង្កេត​ទណ្ឌកម្ម​​ ដែល​ប្រឆាំង​ជំទាស់​ដោយ​ប្រទេស ​កូរ៉េ​ខាង​ជើង ​នេះ។​

ក្រុម​ប្រឹក្សា​សន្តិសុខ​​ បាន​រារាំង​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​នាំចូល​ធ្យូង​ថ្ម ​និង​ទំនិញ​ដទៃ​ទៀត​ ​ទប់ស្កាត់​ដឹក​ជញ្ជូន​ប្រេង ​និង​ប្រេង​ឥន្ធនៈ​ និង​រឹតត្បិត​វិស័យ​ធនាគារ នៅ​ក្នុង​ចំណោម​វិធានការ​នានា៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍