ក្រុង​បេរូតៈ ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​ (HRW) ​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​វាយ​ប្រហារ​ដោយ​យក​ជន​ស៊ីវិល​ជា​គោលដៅ​នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ស៊ីរី​-រុស្ស៊ី ​នៅ​ខេត្ត​អ៊ី​ដលីប​កាន់​កាប់​ដោយ​ឧទ្ទាម​នៅ​ស៊ីរី អាច​ក្លាយ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ដោយ​បាន​អំពាវ​នាវ​ឲ្យ​មាន​ទណ្ឌកម្ម​ប្រឆាំង​ក្រុម​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​។

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​បាន​ចេញផ្សាយ​របាយ​ការណ៍​មួយ​មាន​ ១៦៧​ទំ ព័រ​មាន​ ចំណង​ជើង​ថា ​​យក​ជីវិត​ជនស៊ីវិល​នៅ​ក្នុង​ខេត្ត​អ៊ីដលីប​ជា​គោលដៅ​ «Targeting Life in Idlib» ​ដែល​មាន​ការ​វាយប្រហារ​ផ្លូវ​អាកាស​ ៤៦​ លើក​ និង​ការវាយ​ប្រហារ​ថ្នើរ​ជើង​បណ្តាល​ឲ្យ​ជនស៊ីវិល​ស្លាប់​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ។ ​

HRW បាន​ថ្លែង​ថា​ការវាយ​ប្រហារ​ទាំងនោះ​ គឺ​អំពើ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​យ៉ាង​ច្បាស់ ​និង​អាច​ជា​អំពើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​។

យោងតាម​ HRW បាន​ឲ្យ​ដឹង​ថា​យោធា​ស៊ីរី​និង​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ខ្លួន​បាន​ធ្វើ​វាយ​ប្រហាររ​ចន្លោះ​ពី​មេសា​ ឆ្នាំ​ ២០១៩​ និង​ខែ​មីនា​ ឆ្នាំ​ ២០២០​ ដោយ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាង​តិច​ ២២៤​ នាក់​ស្លាប់៕ ​PSA​