ក្រុង​ដាម៉ាសៈ​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​រដ្ឋ​ SANA ​បាន​រាយ​ការ​ណ៍​ថា​ រ៉ុកក្កែត​ ៥​ គ្រាប់ ​ដែល​ត្រូវ​បាន​បាញ់​ដោយ​ក្រុមជី​ហាដ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បណ្តាល​ឲ្យ​ជន​ស៊ី​វិល ​៦ ​នាក់​ស្លាប់​ និង ៨​ នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ទី​ក្រុង​អាឡិប​ប៉ូ​ភាគ​ខាង​ជើង​គ្រប់​គ្រង​ដោយ​រដ្ឋាភិ​បាល​។​

​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​នោះ ​បាន​និយាយ​ថា​ ជន​ស៊ី​វិល​២​នាក់​នៅ​ជុំ​វិញ​នោះ ​បាន​រងរបួស​នៅ​ក្នុង​កា​រវាយ​ប្រហារ​ដោយ «​គ្រាប់​រ៉ុកក្កែត​របស់​ក្រុម​ភេរវកម្ម​»​ ហើយ​រ៉ុក្កែត​មួយ​គ្រាប់​នោះ​ បាន​វាយ​ប្រហារ​ចំ​អគារ​សាលា​ក្រុង​នៅ​ក្នុង​ទី​ក្រុង​ ដែល​របប​ស៊ី​រី​បាន​ដណ្តើម​យក​មក​គ្រប់​គ្រង​វិញ​ទាំង​ស្រុង​កាល​ពី​ចុង​ឆ្នាំ​ ២០១៦​។

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ី​រី​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស​ បាន​បញ្ជាក់​អះ​អាង​ចំនួន​អ្នក​ស្លាប់​ទាំង​នោះ​។

ប្រមុខ​សិទ្ធិ​មនុស្ស​លោក​ Rami ​Abdel Rahman ​ដែល​បាន​ថ្លែង​ថា​ ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង ​ដោយ​សារ​អ្នក​រង​របួស​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​យ៉ាង​ធ្ងន់​ធ្ងរ​។​​

​លោក​ Abdel Rahman​ បាន​ថ្លែង​ថា​៖ «​ក្រុម​ជី​ហាដ​នៅ​ខេត្ត​អាឡិប​ប៉ូ​ភាគ​ខាង​លិច​ បាន​យក​ទី​ក្រុង​នោះ​ជា​គោល​ដៅ​វាយ​ប្រហារ​ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​»​៕ SK