ក្រុងម៉ាហ្សា​រ​អុហ្សារីហ្វៈ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សកម្មប្រយុទ្ធ​តា​លីបង់ ​បាន​បាន​កាន់កាប់​​មូលដ្ឋាន​ភាគ​ខាងជើង​អ​ហ្វា​នី​ស្ថាន ហើយ​បានសម្លាប់​ទាហាន​យ៉ាងហោចណាស់​អស់​ ១៧ នាក់​ ខណៈ​រា​ប់​សិប​នាក់​ផ្សេង ទៀត​អាច​ត្រូវបាន​ចាប់ខ្លួន​ ​នេះ គឺ​ជាការ​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​កងកម្លាំង​សន្តិសុខ ​ដែល​កំពុង​ព្យាយាម​រុញ​ក្រុម​នេះ​ឲ្យ​ចេញពី​ភាគ​ខាងកើត​ខេត្តGhazni។

ការដួលរលំ​មូលដ្ឋាន​នៅ​សង្កាត់ Ghormach នៃ​ខេត្ត Faryab គឺបន្ទាប់ពី​កងកម្លាំងបានព្យាយាម​តស៊ូ​រារាំង​ពួក​តា​លីបង់​​បាន​ចាប់តាំងពី​កងទ័ព​ប្រយុទ្ធ​របស់​ណា​តូ ​បាន​ដកចេញ​កាលពី​ឆ្នាំ២០១៤ ហើយ​ត្រូវបាន​រាលដាល​រហូតដល់​ខេត្ត Ghazni ដែលជា​ក្រុង​យុទ្ធ​សាស្ត្រ​មួយ​។​

យោង​តាម​អ្នក​នាំ​ពាក្យ​កង​ទ័ព​នៅ​ភាគ​ខាង​ជើង​អាហ្វ​ហ្គា​នី​ស្ថាន​លោក ​Mohammad Hanif Rezaee បាន​ឲ្យ​ដឹង​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ ​បាន​កាន់​កាប់​មូល​ដ្ឋាន​នោះ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​។

លោក​បាន​បន្ថែម​ថា​មាន​ទាហាន​ប្រមាណ១០០​នាក់ ស្ថិត​នៅ​មូល​ដ្ឋាន​នោះ ​នៅ​ពេល​ដែល​រង​ការ​វាយ​ប្រហារ​លើក​ដំបូង​ កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក Rezaee បាន​ប្រាប់ AFP ថា៖«វា​គឺជា​សោកនាដកម្ម​មួយ ​ដែល​មូលដ្ឋាន​នោះ ​ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​សត្រូវ។​ ទាហាន​មួយចំ​នួន​ ត្រូវ​បាន​ស្លាប់ មួយ​ចំនួន​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​មួយ​ចំនួន​ទៀត​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ភ្នំ​នៅក្បែរៗ​នោះ​»៕ NS