The Phnom Penh Post Search

Search form

ក្រុម​បក្ស​ប្រជាធិបតេយ្យ ព្រមាន​មិនឲ្យ​រារាំង​ដំណើរការ​ស៊ើបអង្កេត ចំពោះ​ទំនាក់ទំនង​លោក​ ត្រាំ-រុស្ស៊ី

Content image - Phnom Penh Post

ក្រុម​បក្ស​ប្រជាធិបតេយ្យ ព្រមាន​មិនឲ្យ​រារាំង​ដំណើរការ​ស៊ើបអង្កេត ចំពោះ​ទំនាក់ទំនង​លោក​ ត្រាំ-រុស្ស៊ី

ក្រុងវ៉ាស៊ីនតោនៈ ក្រុមបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃចន្ទ​បាន​ព្រមាន​ក្រុម​បក្ស​សាធារណរដ្ឋ​មិនឲ្យ​បង្កការ​លំបាក​ដល់​ការស៊ើបអង្កេត​លើការ​ទំនាក់ទំនង​រវាង​យុទ្ធនាការ​ឃោសនា​របស់​លោកត្រាំ​និង​រុស្ស៊ី ខណៈ​សេតវិមាន​ស្វះស្វែង​ទប់ស្កាត់​ការវាយ​ប្រហារ​ពីប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ការចោទ​ប្រកាន់​ជាច្រើន។

ការព្រមាន​ជាច្រើន បានកើត​ឡើង ក្រោយពី​បុគ្គលិក​របស់​លោកត្រាំ បាន​ប្រឹងប្រែង​ចូលរួម​ជាមួយ FBI តាមការ​រាយការណ៍ CIA និង​សមាជិក​បក្ស​សាធារណរដ្ឋ​ពីរ​ដែលមាន​គណៈកម្មាធិការ ដែល​ដឹកនាំ​ការស៊ើបអង្កេត​របស់​រុស្ស៊ី ដើម្បី​បង្ហាញ​របាយការណ៍​ជុំវិញ​ការទំនាក់​ទំនង​ដែល​ត្រូវបាន​គេ​ចោទប្រកាន់។

ក្រុម​ប្រជាធិបតេយ្យ បាន​និយាយថា កិច្ចប្រឹងប្រែង​នោះ បាន​គំរាម​បំផ្លាញ​ការស៊ើបអង្កេត​របស់​ក្រុមទី​ភ្នាក់ងារ​សន្តិសុខ និង​គណៈកម្មាធិការ​សភា​ទៅលើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំទៅ និង​ការទំនាក់ទំនង ត្រូវបាន​គេ​ចោទប្រកាន់​រវាង​ក្រុមមន្ត្រី​របស់​លោកត្រាំ និង​ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​រុស្ស៊ី។

សមាជិក​ព្រឹទ្ធសភា លោក Chuck Schumer ជា​មេដឹកនាំ​នៃក្រុម​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា បាន​និយាយថា៖ «នេះ​មិនមែនជា​មធ្យោបាយ​ធ្វើការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌ និងឥត​លម្អៀង​ដែល​ទៅដល់​កន្លែង ដែល​ការពិត​បានកើត​ឡើង​នោះទេ»។

សមាជិក​ព្រឹទ្ធសភា​លោក Mark Warner ជាអ្នក​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​នៅក្នុង​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា បាន​និយាយថា ការស៊ើបអង្កេត​របស់​ខ្លួនលើ​បញ្ហា​រុស្ស៊ី ត្រូវការ​មាន​ពីរបក្ស។

លោកបាន​ប្រាប់​ទូរទស្សន៍ CNN ថា មិនគួរ​មានការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​លើ​ការស៊ើបអង្កេត​នោះ៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។