The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​បំបែក​ខ្លួន​យេម៉ែន​ថាៈ​ មេដឹក​នាំ​ខ្លួន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ពិភាក្សា​ក្រោយ​រដ្ឋ​ប្រហារ​ក្រុង​អាដែន​​




ក្រុម​បំបែក​ខ្លួន​យេម៉ែន​ថាៈ​ មេដឹក​នាំ​ខ្លួន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ពិភាក្សា​ក្រោយ​រដ្ឋ​ប្រហារ​ក្រុង​អាដែន​​

Content image - Phnom Penh Post
ក្រុម​យុទ្ធជន​​នៃ​​កងកម្លាំង​​សន្តិ​សុខ​បណ្តុះបណ្តាល​ឲ្យ​​​​​អា​រ៉ាប់​រួម ឈរ​នៅពីមុខ​​​​រថយន្តបាឡាំងដាស​មួយ​គ្រឿង​នៅ​​ក្រងអា​ដែន​​កាលពីថ្ងៃទី​ ១២ ខែ សីហា។

ក្រុម​បំបែក​ខ្លួន​យេម៉ែន​ថាៈ​ មេដឹក​នាំ​ខ្លួន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ពិភាក្សា​ក្រោយ​រដ្ឋ​ប្រហារ​ក្រុង​អាដែន​​

ក្រុង​អាដែនៈ ​ប្រមុខ​ចលនា​បំបែក​ខ្លួន​យេម៉ែន​បាន​ថ្លែង​ថា​ លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​សន្តិភាព ​ដែល​សម្រប​សម្រួល​ដោយ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ ក្រោយ​ពី​បាន​ប៉ះ​ទង្គិច​ជា​មួយ​កង​កម្លាំង​គាំទ្រ​រដ្ឋាភិ​បាល​ បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​នៅ​ក្នុង​ទី​ក្រុង​អាដែន​ទី​២​។​

​មេដឹក​នាំ​ក្រុម​ប្រឹក្សា​បំបែក​ខ្លួន​ភាគ​ខាង​ត្បូង​ (STC)​ លោក​ Aidarus al​-Zubaidi ​បាន​ថ្លែង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា ​លោក​បាន​ប្តេជ្ញា​​អនុវត្តបទ​ឈប់​បាញ់​មួយ​នៅ​ក្រុង​អាដែន​ ជា​ទី​ដែល​ក្រុម​បំបែក​ខ្លួន​បាន​ដណ្តើម​កាន់​កាប់​យក​វិមាន​ប្រធានា​ធិបតី​ និង​បន្ទាយ​យោធា​ជា​ច្រើន​កន្លែង​ផង​ដែរ​។​

​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​សប្តាហ៍​មុន ​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​សន្តិសុខ​បាន​បណ្តុះ​បណ្តាល​ដោយ​ប្រទេស​ អារ៉ាប់​រួម​ ដែល​បាន​គ្រប់​គ្រង​ដោយ​ក្រុម​យុទ្ធ​ជន​សកម្ម​ប្រយុទ្ធ​ ដែល​បាន​គាំទ្រ​កង​កម្លាំង​ STC ​កំពុង​ស្វែង​រក​ឯករាជ្យ​ជា​ថ្មី​នៅ​យេម៉ែន​ភាគ​ខាង​ត្បូង​ ដើម្បី​ប្រឆាំង​ជា​មួយ​ក្រុម​កង​កម្លាំង​ស្មោះ​ត្រង់​រដ្ឋាភិ​បាល​។​

​កាល​ពី​៥​ឆ្នាំ​មុន​បន្ទាយ​យោធា​ទាំង​ ២​ ដែល​គាំ​ទ្រ​ដោយ​ក្រុម​ចម្រុះ​យោធា​មួយ​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ និង​ប្រទេស​ អារ៉ាប់​រួម​ បាន​ជាប់​ពាក់​ពន្ធ​នៅ​ក្នុង​សង្គ្រាម​មួយ​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​មាន​សម្ព័ន្ធ​មិត្ត​ជា​មួយ​អ៊ី​រ៉ង់​៕ SK

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។