The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ប្រទេស​អឺរ៉ុប​ពន្យារ​ពេល​ការ​​សម្រេច​ចិត្ត​ ​ជុំវិញ​​ការ​​បើក​​ព្រំដែន​ប្រទេស​របស់​ខ្លួន​ឡើង​​វិញ​

ក្រុម​ប្រទេស​អឺរ៉ុប​ពន្យារ​ពេល​ការ​​សម្រេច​ចិត្ត​ ​ជុំវិញ​​ការ​​បើក​​ព្រំដែន​ប្រទេស​របស់​ខ្លួន​ឡើង​​វិញ​

Content image - Phnom Penh Post
ប្រធានក្រុម​ប្រឹក្សា​​​អឺរ៉ុប​លោក​ ឆាលឡេស​ មីឆែល​(​ស្តាំ)​ ថតរូ​ប​ជាមួយ​លោកអាឡិក​សាន់ឌ័រ​ វូស៊ិក​។ AFP

ក្រុម​ប្រទេស​អឺរ៉ុប​ពន្យារ​ពេល​ការ​​សម្រេច​ចិត្ត​ ​ជុំវិញ​​ការ​​បើក​​ព្រំដែន​ប្រទេស​របស់​ខ្លួន​ឡើង​​វិញ​

ក្រុង​ប៊្រុចសែល៖ ​ក្រុម​អ្នក​ការ​ទូត​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ប្រទេស​អឺរ៉ុប​មិន​អាច​យល់​ព្រម​ទៅ​លើ​ការ​ចុះ​បញ្ជី​របស់ ​«ក្រុម​ប្រទេស​មាន​សុវត្ថិភាព​» ​ចេញ​ពី​កន្លែង​ក្រុម​អ្នក​ធ្វើ​ដំណើរ​ អាច​ទៅ​ទេសចរណ៍​នៅ​ប្រទេស​អឺរ៉ុប​នៅ​ខែ​កក្កដា ​ខាង​មុខ​នេះ​ទេ​ ដោយ​មាន​ក្រុម​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ ត្រូវ​ការ​ពេល​វេលា​ច្រើន​បន្ថែម​ទៀត​ ដើម្បី​សម្រេច​ចិត្ត​ចំពោះ​បញ្ហា​នេះ​។​

បន្ទាប់​ពី​កិច្ច​ពិភាក្សា​បាន​ប៉ុន្មាន​ថ្ងៃ​​ ក្រុម​ប្រេសិត​ពិសេស​របស់​ប្រទេស​អឺរ៉ុប​កាល​ពី​ថ្ងៃ​សុក្រ​ បាន​យល់ព្រម​ស្នើ​សុំ​ឲ្យ​ចុះ​បញ្ជី​ប្រទេស​ចំនួន ​១៤​ ​ទៅ​កាន់​​រដ្ឋាភិបាល​ប្រទេស​របស់​ពួក​គេ​ ដោយ​មាន​អាមេរិក​ជា​ទី​ដែល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​មួយ​នេះ​ នៅ​តែ​កំពុង​ឆ្លង​រាល​ដាល ​នៅ​តែ​មិន​ត្រូវ​គេ​បាន​​រាប់​បញ្ចូល​​។​

ប្រទេស​ក្រូអាស៊ី ​ដែល​បច្ចុប្បន្ន​បាន​ធ្វើ​ជា​ប្រធាន​វិល​ជុំ​របស់​អឺរ៉ុប ​បាន​ស្នើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ ត្រូវ​មាន​ប្រតិកម្ម​នៅ​ត្រឹម​ថ្ងៃ​សៅរ៍​ទី ​២៧​ ខែ​មិថុនា​ ដោយ​មាន​ក្តី​សង្ឃឹម​អំពី​​​បញ្ហា​​​នេះ ​​​អាច​​បាន​បោះ​ឆ្នោត​នៅ​ក្នុង​ចំណោម​ប្រទេស​​សមាជិក ២៧​។​

ប្រភព​អឺរ៉ុប​មួយ​បាន​ថ្លែង​ប្រាប់​កាសែត ​AFP ​ថា​៖ «​កិច្ច​ពិភាក្សា​នៅ​តែ​បន្ត​ធ្វើ​នៅ​ឡើយ​ ដែល​នឹង​បន្ត​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ​»​។​

ប្រភព​នោះ​បាន​បន្ថែម​ថា៖ «​គ្មាន​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ ថា​តើ​បញ្ហា​នេះ​ នឹង​លើក​យក​មក​ពិភាក្សា​នៅ​កន្លែង​ណា​នោះទេ​ ប៉ុន្តែ​ប្រធាន​អឺរ៉ុប​នៅ​តែ​មាន​សង្ឃឹម​ច្រើន​ ក្នុង​ការ​លើក​យក​បញ្ហា​នេះ ​ដើម្បី​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ​»​។​

សំណើ​សុំ​ឲ្យ​ចុះ​បញ្ជី ​«សុវត្ថិភាព​» ទើប​តែ​មាន​ចំនួន ​១៤ ​ប្រទេស​ប៉ុណ្ណោះ​ នៅ​ក្នុង​នោះ​រួម​មាន​ ប្រទេស​អាល់ហ្សេរី​ អូស្ត្រាលី​ កាណាដា​ ហ្ស៊កហ្ស៊ី​ ជប៉ុន​ ម៉ុង​តេណេហ្គ្រោ ម៉ារ៉ុក​ នូវែលសេឡង់​ រវ៉ាន់ដា ​ស៊ែប៊ី​ កូ​រ៉េ​ខាង​ត្បូង​ ថៃ ​ទុយនេស៊ី​ និង​ប្រទេស​អ៊ុយរូហ្គាយ​។​

ជា​ពិសេស ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ អាច​នឹង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​អឺរ៉ុប​ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ ដែល​ក្រុង​ប៉េកាំង​ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា ​ទៅ​នឹង​ក្រុម​ប្រទេស​អឺរ៉ុប​ដែរ​។​

ការ​ធ្វើ​ដំណើរ​មិន​ចាំបាច់​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ ត្រូវ​បាន​ហាម​ប្រាម​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​ ប៉ុន្តែ​មាន​តែ​ក្រុម​ប្រទេស​ជា​សមាជិក​ប៉ុណ្ណោះ​ បាន​បិទ​ព្រំដែន​ប្រទេស​របស់​ពួក​គេ​ នៅ​ក្នុង​ការ​ភាន់​ច្រឡំ​ និង​គ្មាន​ការ​សម្រប​សម្រួល​ ដោយសារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩ ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ទីនោះ​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍