The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ នឹង​លុប​ចោល​សារាចរណ៍​ចំនួន ១៤៥

ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ នឹង​លុប​ចោល​សារាចរណ៍​ចំនួន ១៤៥

Content image - Phnom Penh Post
លោក ប្រាយុធ​ ចាន់-អូចា មក​ដល់​វិមាន​រដ្ឋាភិបាល ​ដើម្បី​ចូលរួម​ប្រជុំ​គណៈរដ្ឋមន្ត្រី​។ BKP

ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ នឹង​លុប​ចោល​សារាចរណ៍​ចំនួន ១៤៥

ក្រុងបាងកកៈ ​លោក​នាយក​រដ្ឋមន្ត្រី​ប្រាយុធ​ ចាន់-​អូចា ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ ដើម្បី​សន្តិភាព​ និង សណ្តាប់​ធ្នាប់ (NCPO) ​បាន​ថ្លែង​ថា​ សារាចរណ៍​ចំនួន​​ ១៤៥ ​ដែល​ត្រូវ​បាន​ចេញ​​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ ​NCPO ​នោះ ​នឹង​ត្រូវ​បាន​លុប​ចោល​វិញ​។​

ដោយ​ថ្លែង​ក្រោយ​ពី​ធ្វើ​ជា​អធិបតី ជំនួប​រួម​មួយ​របស់​គណៈ​រដ្ឋមន្ត្រី​ និង​ក្រុម​ប្រឹក្សា​ជាតិ ​ដើម្បី​សន្តិភាព​ និង​សណ្តាប់​ធ្នាប់ ​លោក​ប្រាយុធ​ ចាន់-​អូចា​ បាន​ថ្លែង​ថា ​ជំនួប​នោះ​បាន​ពិចារណា​សារាចរណ៍​ទាំង​អស់​ដែល ត្រូវ​បាន​ចេញ​ដោយ ​NCPO​ គួរ​ត្រូវ​​បាន​លុប​ចោល​វិញ​។​

លោក ​ប្រាយុធ ​ចាន់-​អូចា​ បាន​ការពារ​រាល់​សារាចរណ៍ និង​សេចក្តី​ប្រកាស​ទាំង​អស់​ ដោយ​ថ្លែង​ថា​៖ «សារាចរណ៍​ទាំង​នោះ​​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ ឬ​ខូចខាត​ណា​មួយ​នោះ​ទេ​»​។​

លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ ​ចាន់-​អូចា​ បាន​បន្ថែម​ថា​ NCPO ​នឹង​ផ្សព្វផ្សាយ​ការងារ ​ដែល​ខ្លួន​បាន​ធ្វើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​។​

លោក ​ប្រាយុធ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ សមិទ្ធផល​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ធំ​បំផុត​របស់​ NCPO ​គឺ​ថា​នៅ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ កន្លង​មក​នេះ ​ខ្លួន​មាន​សមត្ថភាព​រក្សា​សន្តិភាព ​និង​សណ្តាប់​ធ្នាប់ ​បាន​យ៉ាង​ល្អ​។​

លោក​នាយក​រដ្ឋមន្ត្រី ​បាន​ថ្លែង​ថា ​ក្រុម​ប្រឹក្សា​ជាតិ ​ដើម្បី​សន្តិភាព​ និង​សណ្តាប់​ធ្នាប់ ​មាន​ផែនការ​ប្រគល់​ការងារ​របស់​ខ្លួន​ទៅ​ឲ្យ​អង្គភាព ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃ​ក្នុង ​(Isoc) ​នៅ​ពេល​ដែល​ខ្លួន​ចុះ​ចេញ​ពី​តំណែង នោះ​។​ លោក ​ប្រាយុធ​ ចាន់-​អូចា ​បាន​ថ្លែង​ថា​ ក្រុម​ Isoc ​នឹង​ត្រូវ​បាន​គេ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​ឡើង​វិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

យោង​តាម​លោក​ ​ប្រាយុធ ​ចាន់​- អូចា​ បាន​ថ្លែង​ថា ​សារាចរណ៍​ទាំង ​៦៨ ​នឹង​ត្រូវ​បាន​លុប​ចោល​ ខណៈ​ក្រុម​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នឹង​ចេញ​ច្បាប់​ថ្មី​ដើម្បី​លុបចោល​ច្បាប់ ​៧៧ ​បន្ថែម​ទៀត​ និង​សារាចរណ៍​ទាំង ​៦៥​ នឹង​ត្រូវ​​ធ្វើ​ឲ្យ​ក្លាយ​ជា​ច្បាប់៕ BKP

អត្ថបទគួរចាប់អារម្មណ៍