ក្រុងប៊េនីៈ កាលពីថ្ងៃចន្ទ ក្រុមពលរដ្ឋហិង្សាបានដុតសាលាក្រុងនៅក្នុងទីក្រុងប៊ីនីដ៏គ្រោះថ្នាក់របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្រោយពីមនុស្ស ៨ នាក់បានស្លាប់ នៅក្នុងការវាយប្រហារដែលគេសង្ស័យលើក្រុមជីវពលដែលមានឈ្មោះល្បីខាងប្រព្រឹត្តអំពើអាក្រក់នោះ។
អ្នកនាំពាក្យយោធាលោកវរសេនីយឯក ម៉ាក ហាហ្សូកៃ បានអះអាងអំពីអ្នកស្លាប់ និងរបួសចុងក្រោយបំផុតនៅក្នុងទីក្រុងមួយនេះ នៅជិតព្រំដែនប្រទេសអ៊ូហ្គង់ដា ដោយបានប្រាប់ AFP ថា៖ «សត្រូវបានចូលទៅក្នុងតំបន់ Boikene ហើយបានសម្លាប់ជនស៊ីវិល ៨ នាក់»។
អ្នកឆ្លើយឆ្លង AFP ម្នាក់បានមើលឃើញថា បន្ទាប់មកពលរដ្ឋហិង្សាក្នុងតំបន់ បានដុតសាលាក្រុងមួយផ្នែក ហើយបន្ទាប់មកបានផ្លាស់ប្តូរឆ្ពោះទៅជំរំរបស់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) នៅជាយក្រុងប៊េនី។
មានការប្រមូលម្តុំតវ៉ាជាបន្តបន្ទាប់ ប្រឆាំងកងកម្លាំង និងក្រុមរក្សាសន្តិភាពក្នុងតំបន់នៅក្នុងទីក្រុងប៊េនី ដែលបានចោទប្រកាន់ពីបទបរាជ័យ ក្នុងការបញ្ឈប់ការវាយប្រហាររបស់កងកម្លាំងជីវពលសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF)៕ SK