ក្រុម​មន្ត្រី​សន្តិសុខ​អ៊ីរ៉ាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​រ៉ុកែ្កត​ជា​ច្រើន​គ្រាប់​បាន​វាយ​ប្រហារ​មូលដ្ឋានទ័ព​អាកាស​អ៊ីរ៉ាក់​នៅ​ភាគ​ខាង​ជើង​ក្រុង​បាកដាដ បាន​ធ្វើ​ឱ្យ​អ្នក​ម៉ៅការ​អ៊ីរ៉ាក់​ម្នាក់​រងរបួស។

មិន​មាន​ក្រុម​ណាមួយ​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ភ្លាមៗ​ទេ។ វា​ជា​គ្រាប់​រ៉ុក្កែត​ទី២ ហើយ​ដែល​បាន​វាយ​លុក​មូលដ្ឋាន ដែល​ទទួល​កម្លាំង​ទ័ព ​ឬ​អ្នក​ម៉ៅការ​អាមេរិក​ក្នុង​រយៈពេល​តិច​ជាង ១ សប្តាហ៍។

ក្រុម​ប្រដាប់​អាវុធ​ដែល​មន្ត្រី​អ៊ីរ៉ាក់​មួយ​ចំនួន​ថា ត្រូវ​បាន​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​អះអាង​ថា មាន​ឧប្បត្តិហេតុ​ស្រដៀង​គ្នា​កាល​ពី​អតីតកាល​រួម​ទាំង​ការ​វាយ​ប្រហារ​នៅ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ Erbil កាល​ពី​សប្តាហ៍​មុន​ដូច​គ្នា៕