The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​មន្ត្រី៖​ ក្រុម​តា​លីបង់​វាយ​ប្រហារ​​គ្រាប់​បែក​ បណ្តាល​ឲ្យ​ពល​រដ្ឋ​អាហ្វ​ហ្គា​នី​​ស្ថាន​យ៉ាង​តិច​ ១១​ នាក់​ស្លាប់​

ក្រុម​មន្ត្រី៖​ ក្រុម​តា​លីបង់​វាយ​ប្រហារ​​គ្រាប់​បែក​ បណ្តាល​ឲ្យ​ពល​រដ្ឋ​អាហ្វ​ហ្គា​នី​​ស្ថាន​យ៉ាង​តិច​ ១១​ នាក់​ស្លាប់​

Content image - Phnom Penh Post
កងទ័ពអាមេរិកសែង​សាកសព​ទាហាន​របស់ខ្លួនដែលស្លាប់នៅក្នុង​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​តាលីបង់ នៅខេត្ត​ Faryab​ នៃប្រទេស អាហ្វហ្គានីស្ថាន​។ AFP

ក្រុម​មន្ត្រី៖​ ក្រុម​តា​លីបង់​វាយ​ប្រហារ​​គ្រាប់​បែក​ បណ្តាល​ឲ្យ​ពល​រដ្ឋ​អាហ្វ​ហ្គា​នី​​ស្ថាន​យ៉ាង​តិច​ ១១​ នាក់​ស្លាប់​

ក្រុង​កាន់ដាហារៈ​ ជន​ស៊ី​វិល​យ៉ាង​តិច​ ១១ ​នាក់​បាន​ស្លាប់​ និង​ជាង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​ចន្ទ​ ក្រោយ​ពី​រថយន្ត​របស់​ពួក​គេ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ​គ្រាប់​ នៅ​អាហ្វហ្គានី​ស្ថាន​ភាគ​ខាង​ត្បូង​ ដែល​ក្រុម​មន្ត្រី​បាន​ថ្លែង​ប្រាប់​ AFP​ ថា​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​តាលី​បង់​។​

​ការ​ស្លាប់​នោះ​បាន​កើត​ឡើង​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​ក្រុម​តាលី​បង់​និង​មន្ត្រី​អាហ្វហ្គានី​ស្ថាន​បាន​បើក ​«​ផែន​ទី​ផ្លូវ​មួយ​ដើម្បី​សន្តិភាព​»​ នៅ​ក្នុង​នោះ​ដែល​ពួក​គេ​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​លុប​បំបាត់​មិន​មាន​ការ​វាយ​ប្រហារ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​ និង​រង​របួស​។​

​ប្រធាន​ប៉ូលិស​ខេត្ត​លោក ​Tadin Khan ​បាន​ថ្លែង​ថា ​ឧបត្តិហេតុ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​កើត​ឡើង​នៅ​ប្រហែល​ម៉ោង​២​ល្ងាច​ នៅ​ពេល​រថយន្ត​មួយ​គ្រឿង​ដែល​បាន​ដឹក​អ្នក​ដំណើរ​យ៉ាង​ច្រើន​ រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដែល​បាន​បង្កៃ​នៅ​ម្ខាង​ផ្លូវ​ដោយ​ក្រុម​តាលី​បង់​។​

​វា​នៅ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាម​ៗ​នៅ​ឡើយ​ទេ​ថា​ តើ​ក្រុម​ជន​រង​គ្រោះ​ទាំង​នោះ​ បាន​កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​រថ​យន្ត​ក្រុង​មួយ​ ឬ​នៅ​ខាង​ក្រោយ​រថយន្ត​ធំ​នោះ​៕SK

អត្ថបទគួរចាប់អារម្មណ៍