ក្រុងប៉េកាំងៈ ក្រុម​មេដឹកនាំ​ចិន​ជាន់ខ្ពស់​កាលពី​ថ្ងៃ​សៅរ៍​បាន​ចូលរួម​ជាមួយ​ក្រុម​ទីប្រឹក្សា​គោលនយោបាយ​ជាតិ​នៅក្នុង​ការពិភាក្សា​ក្រុម​ខុសៗ​គ្នា នៅឯ​កិច្ចប្រជុំ​ទី​ ៣ ​នៃ​គណៈកម្មាធិការ​ជាតិ សន្និសីទ​ផ្តល់យោបល់​គោលនយោបាយ​របស់​ប្រជាជន​ចិន​ (CPPCC)​។

ក្រុម​មេដឹកនាំ​ទាំងនោះ​គឺ​មាន​លោក​ លី កេឈាង លោក​ លី ហ្សានស្ស៊ូ លោក​វ៉ាង យ៉ាង លោក​ វ៉ាង ហ៊ូណិង លោក​ ហ្ស៊ាវ លីជី និង​លោក​ ហាន ហ្ស៊េង ពួកគេ​ទាំងអស់​គឺជា​សមាជិក​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​គោលនយោបាយ​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ (CPC)​។

លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី កេឈាង បានបញ្ជាក់​អំពី​ការពង្រឹង​ការអភិវឌ្ឍ​បច្ចេកទេស​តេស្ត​ឲ្យ​មាន​ភាពងាយស្រួល និង​ប្រសិទ្ធភាព និង​ផលិត​ឱសថ​ និង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ និង​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅក្នុង​ការទំនាក់ទំនង​។

ដោយ​សង្កេតឃើញ​ថា គណៈកម្មាធិការ​មជ្ឈិមបក្ស​ CPC ជាមួយ​សមមិត្ត​ ស៊ី ជីនភីង ជា​មេដឹកនាំ​ដ៏សំខាន់​បំផុត ចំពោះ​បុព្វហេតុ​កិច្ចសហប្រតិបត្តិការ​ពហុបក្ស​លោក​ លីហ្សានស្ស៊ូ ជា​ប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភាជាតិ​ប្រជាជន​ចិន​បាន​អំពាវនាវ​ឲ្យ​គ្រប់​គណកបក្ស​ដែល​មិនមែន​ជា​ CPC ដើម្បី​ចូលរួម​យ៉ាងសកម្ម​មួយ​នៅក្នុង​ការសម្របសម្រួល​គ្រប់គ្រង​ការឆ្លង​រាលដាល និង​សេដ្ឋកិច្ច​ក៏​ដូច​ការអភិវឌ្ឍ​សង្គម​។

លោក វ៉ាង យ៉ាង ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​ CPPCC បានបញ្ជាក់​ពី​គោលនយោបាយ​ដ៏សំខាន់​នៃ​ «​ការបង្រួបបង្រួម​សន្តិភាព​» ​និង​ «​ប្រទេស​ ១ ​ប្រព័ន្ធ​ ២» ដោយ​គាំទ្រ​ឲ្យ​មាន​ការឯកភាព​គ្នា​កាលពី​ ១៩៩២ ដែល​បង្រួបបង្រួម​ឲ្យ​មាន​គោលនយោបាយ​ចិន​តែ​ ១៕ Xinhua/SK