បុរីញូវយ៉ក៖​ ក្រុម​មេ​ដឹកនាំ​ពិភព​លោក​បាន​ស្នើ​ដល់​អង្គការ​សហប្រជាជាតិ​ជា​ថ្មី​ឲ្យ​ធ្វើ​ការ​កែ​ទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​នេះ​ ដោយ​ធ្វើ​ឲ្យ​កិច្ច​ប្រឹងប្រែង​មួយ ​ដែល​បាន​ចាប់​​ផ្តើម ​១៥ ​ឆ្នាំ​កន្លង​ទៅ​នោះ​ ដំណើរ​ការ​ឡើង​វិញ។ ​

ប៉ុន្តែ​ឱកាស​នៃ​ការ​ផ្លាស់ប្តូរ​អង្គការ​ពិភព​លោក​ ដែល​ជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ ត្រូវ​បាន​មើល​ឃើញ​ជិត​ឈាន​ដល់​ចំណុច​សូន្យ​ហើយ ដោយ​ក្រុម​អ្នក​ជំនាញ​ដែល​មើល​ឃើញ​ថា​​មាន​ការ​លើក​ទឹក​ចិត្ត​តិចតួច​ពី​សមាជិក​អចិន្រៃ្តយ៍​ទាំង ៥ ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ដទៃ​ទៀត​ចូលរួម​។

ចក្រភព​អង់គ្លេស ​ចិន ​បារាំង ​រុស្ស៊ី​ និង​អាមេរិក ​មាន​អាសនៈ​អចិន្រៃ្តយ៍​​នៅ​ក្រុម​ប្រឹក្សា​នេះ ​ជា​ការ​រៀបចំ​មួយ​ដែល​បង្ហាញ​ពី​កម្លាំង​នយោបាយ​ភូមិសាស្ត្រ​ នៅ​ពេល​បង្កើត​អង្គការ​សហប្រជាជាតិ​ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២ ​ចប់។​

ក្រុម​ចម្រុះ​មួយ​នៃ​ប្រទេស​ចំនួន ​៤ ​គឺ​ប្រេស៊ីល ​អាល្លឺម៉ង់​ ឥណ្ឌា​ និង​ជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ​បាន​បន្ត​យុទ្ធនាការ​របស់​ខ្លួន ​ដើម្បី​ឱ្យ​មាន​ការ​រួប​រួម​គ្នា​។

ដោយ​មាន​ការ​​បន្ថែម​ថា ​G4 ​នឹង​ធានា​ថា ​ក្រុមប្រឹក្សា​នេះ​នឹង​បញ្ចូល​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប​គឺ ​(អាល្លឺម៉ង់​) ​ជា​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ធំ​បំផុត​ទី​២ ​របស់​ពិភព​លោក​ និង​ប្រទេស​ផ្តល់​វិភាគទាន​ធំ​បំផុត​របស់​អង្គការ​សហប្រជាជាតិ​ គឺ ​(ជប៉ុន) និង​ប្រទេស​​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី២ ​របស់​ពិភព​លោក​ (ឥណ្ឌា​) ​និង​​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អាមេរិកឡាទីន ​(ប្រេស៊ីល)។

រដ្ឋមន្ត្រី​ការ​បរទេស​ចំនួន ​៤ ​របស់​ពួក​គេ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ជាមួយ​កិច្ច​ពិភាក្សា​តាម​វីដេអូ​ខុនហ្វើរិន​នៅ​ក្រៅ​សង្វៀន​នៃ​មហាសន្និបាត ​UN ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ឆ្នាំ​នេះ​ ដោយសារ​ជំងឺ​កូវីដ ​១៩ ​ថា​៖ ​«ពិភព​លោក​បច្ចុប្បន្ន​នេះ​ ពិត​​ជា​ខុស​ពី​អ្វី​ដែល​នៅ​ពេល​អង្គការ​​សហប្រជាជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី ​៧៥ ​ឆ្នាំ​កន្លង​ទៅ​»។

ពួក​គេ​បាន​ថ្លែង​ថា៖ ​«ប្រសិន​បើ​យើង​​​​ប្រឹងប្រែង​ធ្វើ​ការ​កែទ​ម្រង់​ក្រុម​ប្រឹក្សា​សន្តិសុខ ​តើ​យើង​នឹង​បញ្ឈប់​វា​ពី​​ការ-​ត្រូវ​គេ​បោះបង់​ចោល​ដែរ​ឬ​ទេ​?»​។

ប៉ុន្តែ​ដើម្បី​បញ្ចូល​ប្រទេស​បន្ថែម​ទៀត​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ សមាជិក​​អចិន្រៃ្តយ៍​ទាំង ​៥ ​នោះ នឹង​កាត់​បន្ថយ​ឋានៈ​ផ្ទាល់​របស់​ពួក​គេ​។

លោក Andrew Bacevich ​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ និង​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​បូស្តុន​បាន​ថ្លែង​ថា៖ ​«ឱកាស​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់ UN នេះ ស្ទើរ​តែ​គ្មាន​ទៅ​ហើយ​»។

លោក ​Andrew Bacevich ​បាន​ថ្លែង​ថា៖ ​«​ហេតុ​ផល​ដែល​ថា សំណើ​សុំ​កំណែ​ទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​ប្រទេស​ភាគ​ច្រើន​កំពុង​គាំទ្រ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់ ដោយ​​បាន​ធ្វើ​ការ​​អំពាវនាវ​ដល់​ប្រទេស​សមាជិក​អចិន្រៃ្តយ៍​របស់​អង្គការ​សហប្រជាជាតិ​ទាំង​អស់​​បន្ធូរ​បន្ថយ​អំណាច​របស់​ពួក​គេ»៕ AFP/PSA