ក្រុងវ៉ាស៊ីនតោន: កាលពី​ថ្ងៃ​អង្គារ មន្ត្រី​យោធា​អាមេរិក​មួយរូប​បាន​ឲ្យ​ដឹងថា ក្រុម​យុទ្ធជន​គាំទ្រ​ដោយ​អាមេរិក​មួយ​ចំនួន​ដែល​បាន​លះបង់​ប្រតិបត្តិការ​វាយ​ប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម (IS) នៅ​ក្នុង​ទឹកដី​ស៊ីរី​បាន​ចាប់​ផ្តើម​វិល​ត្រឡប់​ទៅ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាដ។

ក្រុម​សមាជិក​ឃើ​ដ នៅក្នុង​ជួរ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី (SDF) ដែល​ចម្រុះ​ដោយ​ក្រុម​ឃើដ ក្រុម​អារ៉ាប់​នៅ​ស៊ីរី និង​ក្រុម​ផ្សេងៗ​ទៀត បាន​នាំ​គ្នា​ចេញ​ពី​តំបន់​ជ្រលង​នៃ​ទន្លេ​អឺហ្រ្វាត​​ភាគ​កណ្តាល​នៅ​ក្នុង​ខែ​កុម្ភៈ បន្ទាប់​ពី​តួកគី បាន​បញ្ជូន​កងទ័ព​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី និង​បាន​បើក​ប្រតិបត្តិការ​មួយ​ប្រឆាំង​ក្រុម​ជនសកម្ម​ប្រយុទ្ធ​អង្គភាព​កង​ការពារ​ប្រជាជន​ឃើដ (YPG) នៅ​ក្នុង​ដែនដី​អាហ្រ្វីន​របស់​ខ្លួន។

តួ​ក​គី បាន​បណ្តេញ​ក្រុម​នេះ​ចេញ​ពី​ទីក្រុង​កាលពី​ថ្ងៃទី ១៨ ខែ​មីនា។ ការ​ចាក​ចេញ​ភ្លាមៗ របស់​ក្រុម​យុទ្ធជន SDF បាន​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ការ​បំពេញ​បេសកកម្ម​ប្រឆាំង​ក្រុម IS នៅក្នុង​តំបន់​ឈរ​ជើង​របស់​ក្រុម​ជីហាដ​សេស​សល់​ដទៃ​ទៀត ពី​តាម​បណ្តោយ​ដង​ទន្លេ​ខាង​លើ។ លោក Ryan Dillon ថ្លែង​ថា៖ «យើង​ត្រូវ​បាន​លើក​ទឹកចិត្ត តាមរយៈ​ការ​វិល​ត្រឡប់​មក​វិញ​របស់​កង​កម្លាំង SDF៕