ក្រុងមិនស្គ៍ៈ​ ក្រុម​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើម​មួយ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​អ្នកតវ៉ា​ម្នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​បាន​រង​របួស​ នៅ​ពេល​ប៉ូលិស​នៅ​ប្រទេស​បេឡារុស​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង​ គ្រាប់​កាំភ្លើង​កៅស៊ូ​ និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​ប្រឆាំង​ជំទាស់​នឹង​លទ្ធ​ផល​បោះ​​ឆ្នោត​។ ​

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​ Viasna ​បាន​និយាយ​ថា ​អ្នកតវ៉ា​ជា​បុរស​ជំទង់​ម្នាក់​បាន​រង​របួស​ត្រង់​ក្បាល​​នៅ​ពេល​រូប​គេ​ត្រូវ​ប៉ូលិស​វាយ​ហើយ​ក្រុម​គ្រូពេទ្យ​មិន​ជួយ​សង្គ្រោះ​ជីវិត​របស់​គេ​បាន​ទេ។​​

អ្នកតំណាង​មជ្ឈ​មណ្ឌល Viasna ​លោក​បាន​ថ្លែង​ប្រាប់​ AFP​ ថា​ មនុស្ស​ជាង​ ៣០០​ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ជាង​ ១៥០​ នាក់​នៅ​ក្នុង​រដ្ឋ​ធានី​មិនស្គ៍​។

លោក​បាន​ថ្លែង​ថា​៖ «មនុស្ស​រាប់​សិប​នាក់​បាន​រង​របួស​ដោយ​សារ​ការ​ប៉ះ​ទង្គិច​ជា​មួយ​ក្រុម​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ និង ១០​ នាក់ ​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​»។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក​ស្រី ​Olga Chemodanova បាន​បដិសេធ​ថា​គ្មាន​នរណា​ម្នាក់​ស្លាប់​ទេ​៕ PSA