កាលពីថ្ងៃអង្គារ ទី ៩ កុម្ភៈ ក្រុមស៊ើបអង្កេតរកប្រភពជំងឺកូវីដ ១៩ នៃអង្គការសុខភាពពិភពលោក (WHO) ជាមួយនឹងអ្នកវិទ្យាសាស្ត្រចិនបាននិយាយថា វត្តមាននៃវីរុសកូរ៉ូណាក្នុងមនុស្សដំបូង គឺទំនងឆ្លងមកពីសត្វណាមួយ ហើយទំនងមិនមែនលេចចេញពីមន្ទីរពិសោធន៍ទេ។
ក្រុមអ្នកជំនាញចិន និងបរទេសនេះ បានពិចារណាអំពីគំនិតជាច្រើនអំពីរបៀបនៃការឆ្លងទៅកាន់មនុស្សមុនគេ ដែលនាំឱ្យមានការរាតត្បាត ជុំវិញពិភពលោកហើយឥឡូវនេះបានសម្លាប់មនុស្សជាង ២,៣ លាននាក់ទៅហើយ៕