កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ក្រុមហ៊ុន​វ៉ាក់សាំង Moderna ​បាន​យល់ព្រម​ផ្គត់ផ្គង់​វ៉ាក់សាំង ១៣ ​លានដូស​ដល់​រដ្ឋាភិបាល​ហ្វីលីពីន​ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ចែកចាយ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២១ តទៅ​។

សេចក្តី​ប្រកាស​ព័ត៌មាន ក្រុមហ៊ុន​វ៉ាក់សាំង Moderna ​បាន​និយាយថា ខ្លួន​រំពឹងថា​នឹង​ឈានដល់​កិច្ចព្រមព្រៀង​ដាច់​ដោយឡែក​មួយទៀត​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន និង​វិស័យ​ឯកជន​​ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​បន្ថែម ៧ ​លាន​ដូស​ទៀត​ផងដែរ​៕