កាល​ពី​ថ្ងៃ​ពុធ ទី ១១ មីនា ក្រសួង​ឧស្សាហកម្ម​អេស្ប៉ាញ​បាន​ប្រកាស​ថា ក្រុមហ៊ុន​ឱសថ Zendal បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​ឧស្សាហកម្ម ដើម្បី​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​កូវីដ ១៩ Sputnik V របស់​រុស្ស៊ី។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង ​ខណៈ​ក្រសួងសុខាភិបាល​អេស្ប៉ាញ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ពុធ​ ​ដដែល​ថា ពួក​គេ​មិន​បាន​ដឹង​អំពី​កិច្ចសន្យា​ណាមួយ ​ដើម្បី​ផលិត Sputnik V នៅ​ក្នុង​ស្រុក​ទេ បន្ទាប់​ពី​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្សី (RDIF) បាន​ប្រកាស​ថា ពួក​គេ​បាន​ធ្វើ​កិច្ចសន្យា​បែប​នេះ​អេស្ប៉ាញ អ៊ីតាលី បារាំង និង​អាល្លឺម៉ង់។

អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម​អេស្ប៉ាញ​បាន​និយាយ​ថា លិខិត​របស់ Zendal នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​សុខាភិបាល៕