សមាជិកថ្នាក់ដឹកនាំក្រុមហ៊ុន Sinopharm មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនត្រូវការវាយតម្លៃលទ្ធផលពីការសាកល្បងដំណាក់កាលទី៣ នៅក្រៅប្រទេសចិន ដើម្បីសម្រេចថា វ៉ាក់សាំងកូវីដ ១៩ ពីរដូសរបស់ពួកគេត្រូវការការចាក់រំឭកបន្ថែមទៀតដែរឬទេ នៅពេលខាងមុខ។
លោក Zhang Yuntao អនុប្រធាននៃ China National Biotec Group (CNBG) ដែលជាក្រុមហ៊ុនមួយរបស់ Sinopharm បាននិយាយថា៖ «លទ្ធផលបឋមបានបង្ហាញថា ការចាក់រំឭកវ៉ាក់សាំងអាចបង្កើនកំហាប់អង់ទីគ័រ និងភាពធុននៃអង់ទីគ័រ ហើយក៏បង្កើនសមត្ថភាពវ៉ាក់សាំងក្នុងការប្រឆាំងនឹងមេរោគបំប្លែងថ្មី»។
លោក Zhang បានបន្តទៀតថា៖ «តើការចាក់រំឭកចាំបាច់ដែរឬទេ? តើការចាក់រំឭកត្រូវផ្ដល់នៅពេលណា? ចម្លើយគួរតែផ្អែកលើលទ្ធផលនៃការសិក្សាដំណាក់កាលទី៣ នាពេលអនាគត»៕