ក្រុមហ៊ុន SpaceX ​បាន​បង្ហោះ និង​ចុះចត​យានអវកាស Starship ជា​លើក​ទី​ ១ ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ដើម្បី​ចុះចត​អវកាសយានិក​នៅលើ​ភពព្រះចន្ទ​ និង​បញ្ជូន​មនុស្ស​ទៅកាន់​ភពព្រះអង្គារ​។

ភាពជោគជ័យ​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​រឭក​ខួប​លើក​ទី ៦០ នៃ​ការបង្ហោះ​អវកាសយានិក​ជនជាតិ​អាមេរិក​ដំបូង​ទៅលើ​ឋាន​ព្រះចន្ទ​គឺ​លោក Alan Shepard ។ ក្នុង​រយៈពេល ២ សប្ដាហ៍​កន្លងមក​ក្រុមហ៊ុន SpaceX បានទទួល​ជោគជ័យ​លើ​សមិទ្ធផល​ជាច្រើន​គួរឱ្យ​កត់សម្គាល់​រួមមាន​ទាំង ការបង្ហោះ​អវកាសយានិក​ចំនួន ៤ ​នាក់​បន្ថែមទៀត​ទៅកាន់​ស្ថានីយ​អវកាស​សម្រាប់​អង្គការ​ NASA និង​ការ​ដំណើរការ​នូវ​ផ្កាយរណប​សេវា​អ៊ីនធឺណិត​មួយចំនួន​ផងដែរ​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ ១ ​ខែ​កន្លងទៅ អង្គការ​ NASA ​បានជ្រើសរើស​យានអវកាស​ Starship ​របស់​ក្រុមហ៊ុន SpaceX ​ដើម្បី​បញ្ជូន​អវកាសយានិក​ទៅកាន់​ភពព្រះចន្ទ​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។ កិច្ចព្រមព្រៀង ដែល​មាន​ទឹកប្រាក់​ ៣ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​បញ្ចប់​វិញ​កាលពី​សប្តាហ៍​មុន ក្រោយ​ក្រុមហ៊ុន Blue Origin និង Dynetics​ របស់លោក​ Jeff Bezos ​បាន​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់ NASA៕