ក្រុង​បាងកក៖ ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ បាន​រៀបចំ​ប្រមូល​ផ្តុំ​មួយ​ដោយ​សេចក្តី​សប្បាយ​រីករាយ​នៅ​ជាយ​ក្រុង​បាងកក​ភាគ​ខាង​លិច​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ជា​ទី​កន្លែង​ដែល​ពួក​គេ​ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​អ្នក​ជើង​ចាស់​អាវ​ក្រហម​ ដែល​បាន​តវ៉ា​កាល​ពី​ឆ្នាំ ​២០១៤​ នៅ​កន្លែង​តែ​មួយ​។​

មនុស្ស​ប្រហែល​ ១ ៥០០ ​នាក់​ បាន​បង្ហាញ​ជា​លើក​ចុង​ក្រោយ​​នៃ​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​រដ្ឋាភិបាល​ស្ទើរ​រាល់​ថ្ងៃ​នោះ​។ ​បញ្ហា​នេះ​ វា​បាន​កើត​ឡើង​នៅ​កន្លែង​ផ្លូវ​អាក់សា ​នៅ​ផ្លូវ​ប្រសព្វ​រវាង​ផ្លូវ​ប៊ុតដាមុនថន ​៣ ​នៅ​ក្នុង​សង្កាត់​ថាវីវ៉ាតថាណា​ក្រុង​បាងកក ​និង​ផ្លូវ​ប៊ុតដាមុនថន ​៤​ នៅ​ក្នុង​សង្កាត់​ប៊ុតដាមុនថន​ ខេត្ត​ណាខន ​ប៉ាធុម​។​

ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ទប់ស្កាត់​ក្រុម​បាតុករ​នៅ​ខាង​ក្រៅ​ចម្ងាយ ​១៥០ ​ម៉ែត្រ ​ពី​ព្រះបរមរាជវាំង​ថាវីវ៉ាតថាណា​។​

ជា​ថ្មី​ម្តង​ទៀត​ ​ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ម្តង​ហើយ​ម្តង​ទៀត​ ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​ប្រាយុធ ចាន-​អូចា ​លាលែង​ពី​តំណែង​ ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​ និង​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ឡើង​វិញ​។​

ការ​ប្រមូល​ផ្តុំ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​ធ្វើ​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​មួយ​កន្លែង​កាល​ពី​ឆ្នាំ ​២០១៤​ ហើយ​ក្រុម​បាតុករ​ភាគ​ច្រើន​ទំនង​ជា​អតីត​សមាជិក​របស់​ក្រុម​រណសិរ្ស​បង្រួបបង្រួម​ ដើម្បី​ប្រជាធិប​តេយ្យ​ប្រឆាំង​អំណាច​ផ្តាច់​ការ​។

​ពួក​គេ​បាន​ដាក់​តាំង​ក្តារមឈូស​មួយ​ចំនួន​ ដើម្បី​រំឭក​បុណ្យ​សព​សមមិត្ត​របស់​ពួក​គេ​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​តវ៉ា​កាល​ពី​ពេល​កន្លង​ទៅ​។​

ទោះបី​ជា​មាន​សញ្ញា​ធ្ងន់ធ្ងរ​ក្តី​ ក៏​ការ​ប្រមូល​ផ្តុំ​នោះ​ វា​បាន​ក្លាយ​ជា​ការ​រំឭក​បរិយាកាស​ដែល​បាន​​កើត​ឡើង​កន្លង​ទៅ​​ និង​គួរ​ឱ្យ​អស់​សំណើច​ រួម​ជាមួយ​​វាគ្មិន​ខ្លះ ​បាន​ដាក់​វេន​គ្នា​រិះគន់​រដ្ឋាភិបាល ​និង​យោធា​តាម​ឧបករណ៍​បំពង​សំឡេង​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រុម​អ្នក​រៀបចំ​បាន​ថ្លែង​ថា ​ពួក​គេ​បាន​បង្កើត​ក្រុម​ការពារ​ផ្សេងៗ​ ដែល​នៅ​ក្នុង​នោះ​រួម​មាន​ ក្រុម​និស្សិត​វិជ្ជា​ជីវៈ​ ដើម្បី​ការពារ​ក្រុម​អ្នក​តវ៉ា​​មិន​ឱ្យ​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ទៅ​លើ​ពួក​គេ​។​

ពួក​គេ​បាន​អះអាង​ថា​ ការ​ប្រមូល​ផ្តុំ​មួយ​អាច​នឹង​កើត​ឡើង​នៅ​ខាង​មុខ​ការិយាល័យ​ទ្រព្យ​សម្បត្តិ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ពុធ​នេះ​៕​ BKP/SK