ពី​សូ​​ដឌឺ​រីៈ ក្រុមបាតុ​ករ​ក្រិក​ កាលពី​ថ្ងៃអាទិត្យ​ បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​បង្ក្រាប​កុបកម្ម​ ដែល​បាន​វាយ​បំបែក​ពួកគេ​ជាមួយ​នឹង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ប​ន្ទា​ប់​ពី​​ក្រិក ​និង​ម៉ា​សេ​ដូ​នី បាន​ឈាន​ដល់​ការចុះ​កិច្ច​ព្រម​ព្រៀងជាប្រវត្តិសាស្ត្រមួយ​ ដែល​បាន​អូស​បន្លាយអស់​រយះពេល​២៧ឆ្នាំ​មក​ហើយ​នោះ។

ក្រុមបាតុករ​ បាន​គ្រវីទង់ជាតិ​ក្រិ​ក​ ហើយ​បាន​ព្យាយាម​ចូលទៅ​កន្លែង ​ចុះហត្ថលេខា​នៅក្បែរ​ទន្លេ Lake Prespa។ ប៉ុន្តែ​ក្រុមបាតុករ​ ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​ប៉ូលីស​នៅក្បែរ​ភូមិ​តួច​មួយ​ឈ្មោះ ពី​សូ​​ដឌឺ​រី ដែលមាន​​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះពី​កន្លែង​ចុះ​ហត្ថ​លេខានោះ​។

ប៉ូលិស​បង្ក្រាប​បាតុករ​ បាន​រាំងផ្ទុបផ្លូវ​ក្នុងភូមិ​មួយ​ដែលជា​ផ្លូវត្រូវ​ធ្វើដំណើ​ទៅកាន់​កន្លែង​ប្រារព្ធ​ពិធី​ចុះហត្ថលេខា នោះ​ខណៈដែល​ប៉ូលីស​ជាច្រើន​ទៀត ​បាន​ចល័ត​នៅក្បែរ​តំបន់​នោះ​ បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ហ្វូង​បាតុករផងដែរ។

អាជ្ញាធរ​ បាន​ឲ្យ​ដឹងថា​ មាន​មនុស្ស​ប្រហែល​៥០០នាក់​ បាន​ចូលរួម​ក្នុងការ​តវ៉ា​នេះ៕ NS