ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​ចន្ទ ជា​ការ​បង្ហាញ​សាមគ្គីភាព​ពី​ក្រុម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មាន​ជាង​គេ​បំផុត​ក្នុង​លោក។

រដ្ឋមន្ត្រីការបរទេស​កាណាដា លោកស្រី Chrystia Freeland អ្នក​ផ្តួចផ្តើម​ធ្វើជា​ម្ចាស់ផ្ទះ​បើក​កិច្ចចរចា​នៅ​ក្នុង​ក្រុង​តូរ៉ុនតូ បាន​ថ្លែង​ថា រុស្ស៊ី​ត្រូវ​តែ​សង​ការ​បង់ខាត​ចំពោះ​ការ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​លោក​ខាង​លិច​ធ្លាក់​ចុះ ដោយ​ប្រើប្រាស់​សារធាតុ​គីមី ទៅ​បំផ្លាញ​សរសៃ​ប្រសាទ​នៅ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើឃាត ចំពោះ​ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី នៅ​ក្នុង​ទឹកដី​អង់គ្លេស និង​នៅ​ក្នុង​ការ​ធ្វើការ​អន្តរាគមន៍​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន និង​ស៊ីរី។

សម​ភាគី​អង់គ្លេស​របស់លោក​ស្រី លោក Boris Johnson បាន​ថ្លែងថា សហសេវិក​របស់​លោក​បាន​គាំទ្រ​ក្រុង​ឡុង​ដ៍​ជុំវិញ​បញ្ហា​ការ​វាយ​ប្រហារ​ដោយ​បំពុល​សម្លាប់​នៅ​ក្នុង​ក្រុង Salisbury និង​បាន​បង្ហាញ «សាមគ្គីភាព​ដ៏​ខ្លាំងក្លា​ក្នុង​ចំណោម​ក្រុម​ប្រទេស G7» ជាមួយ​នឹង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស ក្នុង​ខែ​នេះ ពី​អាមេរិក បារាំង អង់គ្លេស ទៅ​លើ​ទីតាំង​អាវុធ​គីមី​របស់​ស៊ីរី។

រដ្ឋមន្ត្រី​ទាំង២ បាន​ថ្លែងថា ក្រុម​សមាជិក​ទាំងអស់ នឹង​បង្កើត​ក្រុមការងារ​មួយ​នៅមុន​ពេល​កិច្ច​ជំនួប​កំពូល​ពេញ​អង្គ របស់ G7 នៅ​ក្នុង​ខែ​មិថុនា ជា​ចំណុច​មួយ​ដែល​ក្រុម​ថ្នាក់​ដឹកនាំ​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​អាមេរិក អាច​សម្រេច​លើ​វិធានការ​ដ៏​តឹង​តែង​ជាង​នេះ​ប្រឆាំង​ក្រុង​ម៉ូស្គូ។

លោក Johnson បាន​ថ្លែងថា៖ «អ្នក​អាច​មើល​ក្រុម G7 ដែលជា​ក្រុម​ប្រទេស​កាន់​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​មាន​ឧស្សាហកម្ម​រីក​លូត​លាស់​នេះ​មក​ជួប​គ្នា ដើម្បី​បញ្ជាក់ ពី​តម្លៃ​របស់​យើង​នៅ​ទី​នេះ នៅ​កាណាដា។ខ្ញុំ​គិត​ថា លោក​មើល​ឃើញ មូលដ្ឋាន​សម្រាប់​ជំនួប G7 នៅ Charlevoix៕