The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខែ្ស​ទូរស័ព្ទ​សម្រាប់​ពេល​អាសន្ន​ប្រឆាំង​អំពើ​ហិង្សា ​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ហុងកុង

ខែ្ស​ទូរស័ព្ទ​សម្រាប់​ពេល​អាសន្ន​ប្រឆាំង​អំពើ​ហិង្សា ​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ហុងកុង

Content image - Phnom Penh Post
ប៉ូលិស​ហុង​កុង​​ល្បាតនៅ​តំបន់​ម្តុំពហុកី​ឡដ្ឋានជាតិ​ ដែល​នឹង​ចាប់ផ្តើម​ប្រកួត​រវាង​​​អុី​រ៉ង់និង​ហុងកុង​កាលថ្ងៃ​ទី​ ១០​ ខែ កញ្ញា។ AFP

ខែ្ស​ទូរស័ព្ទ​សម្រាប់​ពេល​អាសន្ន​ប្រឆាំង​អំពើ​ហិង្សា ​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ហុងកុង

ក្រុង​ហុងកុង៖ ​ប៉ូលិស​ហុងកុង ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​​ខ្សែ​​​ទូរស័ព្ទ​សម្រាប់​ពេល​អាសន្ន​ប្រឆាំង​អំពើ​ហិង្សា​ចំនួន ​១០ ​ខ្សែ​ ត្រូវ​បង្កើត​ឡើង​ឲ្យ​ដំណើរ​ការ ​ខណៈ​ភាព​ចលាចល​បាន​ឈាន​ដល់​ខែ​ទី ៣ ​ហើយ​នៅ​ក្នុង​ក្រុង​ហុងកុង​នេះ​​។​

យោង​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ខ្សែ​ទូរស័ព្ទ​ទាំង​នោះ​ គឺ​សម្រាប់​​ទទួល​ព័ត៌មាន​ប្រឆាំង​នឹង​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​នោះ​មាន​រូបថត​ សំឡេង​ និង​ឃ្លីប​វីដេអូ​ តាមរយៈ​ WhatsApp ​ដើម្បី​ជួយ​ក្នុង​ការ​ទប់ស្កាត់​ និង​ការ​ស៊ើប​អង្កេត​លើ​​​អំពើ​ឧក្រិដ្ឋកម្ម​។​

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​មួយ​ អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប៉ូលិស​ហុងកុង​លោក​ Chan ​Chi-yung ​បាន​ថ្លែង​ថា​ ខ្សែ​​ទូរស័ព្ទ​សម្រាប់​ពេល​អាសន្ន​ទាំង​នោះ​ មិន​បាន​ស្នើសុំ​ឲ្យ​ផ្តល់​ទិន្នន័យ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នោះ​ទេ​។ ​

ចំណែក​ឯ​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជាន់​ខ្ពស់​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​ គឺ​លោក​ Wong-Wai-shun ​បាន​បញ្ជាក់​ថា ​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​តវ៉ា​ជ្រុល​និយម​បាន​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង​ ហើយ​គោលដៅ​របស់​ពួក​គេ​ រួម​មាន​ទៅ​លើ​ក្រុម​មនុស្ស​ដែល​មាន​ទស្សនៈ​ខុសៗ​គា្ន​ ស្ថានីយ​ប៉ូលិស​ និង​កន្លែង​ទីសាធារណៈ​ផង​ដែរ​។​

លោក​ Wong ​បាន​ថ្លែង​ថា​ ដោយ​មាន​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​សាធារណៈ​ ប៉ូលិស​បាន​ចាត់​ទុក​ថា​ ខ្លួន​ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​ក្រុម​មន្ត្រី​ប៉ូលិស ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​កាតព្វកិច្ច​ ជាមួយ​សម្ភារ​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​​​ធ្វើ​ឲ្យ​​ពួក​គេ​អាច​​​ការពារ​​សាធារណជន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ នៅ​ក្នុង​ករណី​មាន​អាសន្ន​កើត​ឡើង​។​

ប៉ូលិស​នឹង​ប្រមូល​ព័ត៌មាន​ទាក់ទង​​នឹង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​បង្ក​​ដោយ​កុបករ​ក្នុង​អំឡុង​​ការ​តវ៉ា៕​​ Xinhua

អត្ថបទគួរចាប់អារម្មណ៍