The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណបក្ស​ថៃ​រក្សា​ជាតិ បេ្តជ្ញា​​ចូលរួម​ប្រជែង​​តំណែង​នាយក​រដ្ឋមន្ត្រី​​នៅ​ក្នុង​ការ​បោះឆ្នោត​​នា​ខាង​មុខ​

គណបក្ស​ថៃ​រក្សា​ជាតិ បេ្តជ្ញា​​ចូលរួម​ប្រជែង​​តំណែង​នាយក​រដ្ឋមន្ត្រី​​នៅ​ក្នុង​ការ​បោះឆ្នោត​​នា​ខាង​មុខ​

Content image - Phnom Penh Post
ក្រុមមេដឹកនាំ​គណបក្ស​ថៃ​រក្សាជាតិ​ចុះឈ្មោះម្ចាស់​ក្សត្រី ​Ubolratana ជា​​​បេក្ខ​ជន​នាយក​រដ្ឋមន្ត្រីនៅគ​ណៈកម្ម​ការ​រៀបចំការ​បោះឆ្នោត​។ BKP

គណបក្ស​ថៃ​រក្សា​ជាតិ បេ្តជ្ញា​​ចូលរួម​ប្រជែង​​តំណែង​នាយក​រដ្ឋមន្ត្រី​​នៅ​ក្នុង​ការ​បោះឆ្នោត​​នា​ខាង​មុខ​

ក្រុងបាងកកៈ​ គណបក្ស​ថៃ​រក្សា​ជាតិ​ (TRC) ​បាន​ប្តេជ្ញា​ចិត្ត​បន្ត​​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​របស់​ខ្លួន​ បន្ទាប់​ពី​មាន​ការ​តែងតាំង​ម្ចាស់​ក្សត្រី​ Ubolratana ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​ជួប​បញ្ហា​ចម្រូង​ចម្រាស​ ជា​វិធានការ​មួយ ​ដែល​ធ្វើ​ឲ្យ​អនាគត​របស់​បក្ស​នេះ ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។

គណបក្ស​ថៃ​រក្សា​ជាតិ ​បាន​ថ្លែង​នៅ​ក្នុង​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «​បក្ស​ថៃ​រក្សា​ជាតិ​យើង​ ​សូម​ថ្លែង​អំណរ​អរគុណ​ដល់​អ្នក​គ្រប់​គ្នា​ចំពោះ​ការ​គាំទ្រ​នា​ពេល​កន្លង​មក​នេះ»។

គណបក្ស​នោះ​ បាន​បន្ត​ទៀត​ថា៖ «​ជំហរ​របស់​គណបក្ស​​ថៃ​រក្សា​ជាតិ​ នៅ​តែ​មិន​ផ្លាស់​ប្តូរ​ ហើយ​បក្ស​នេះ នឹង​នៅ​តែ​បន្ត​​​​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​នានា សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន»។

ការ​បង្ហោះ​នៅ​លើ​គេហទំព័រ​ ហ្វេសប៊ុក​នោះ គឺ​ជា​សារ​មួយ យ៉ាង​ច្បាស់​​ចេញ​ពី​គណបក្ស ថៃ​រក្សា​ជាតិ​ ចាប់​តាំង​ពី​មាន ការ​តែង​តាំង​ម្ចាស់​ក្សត្រី ​Ubolratana ជា​​​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​បក្ស​នេះ​​​ ត្រូវ​បាន​ព្រះមហាក្សត្រ ជំទាស់​​ដោយ​សារ​ម្ចាស់​ក្សត្រី​ជាប់​សែ​រាជវង្ស​ ដូច្នេះ​ការ​តែងតាំង​នោះ មិន​សមរម្យ​ទេ៕ BKP/SK

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។