ក្រុងអូ​តា​វ៉ាៈ ​គណ​ប្រឆាំង​កា​ណាដា ​បាន​អំពាវ​នាវា​ឲ្យ​គណៈ​កម្មា​ធិការ​ជន​ភាគ​តិច​សាមញ្ញ​នៃ​សភា​កាណា​ដា​ឲ្យ​រៀប​ចំ​ជំនួប​បន្ទាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​បង្ហាញ​ញត្តិ​មួយ ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ជន​ភាគ​តិច​លោក ​Mario Dion ជុំវិញ​​របាយ​ការណ៍​របស់​លោក​ស្តី​អំពី​ការ​​រំលោភ​បំពាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ Justin Trudeau ​លើ​ជម្លោះ​នៃ​ច្បាប់​ស្តី​ពី​ផល​ប្រយោ​ជន៍​នៅក្នុង​រឿង​អាស្រូវ​ពុក​រលួយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ SNC-Lavalin។

របាយ​ការណ៍​របស់​លោក​ Dion ដែល​ត្រូវ​បាន​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​រក​ឃើញ​ថា ​លោក​ Trudeau ​បាន​បំពាន​ច្បាប់​ដោយ​ការ​ប៉ុន​ប៉ង​ជ្រៀត​ជ្រែក​ក្នុង​ករណី​ពុក​រលួយ​​ប្រឆាំង​ក្រុម​ហ៊ុន​វិស្វកម្ម ​Quebec​។

យោង​តាមលិខិត​មួ​យ​របស់​​សមា​ជិក​សភា​​អភិរក្ស​​​លោក Peter Kent និងលោក​ Jacques Gourde ដែល​ត្រូវ​បាន​ផ្ញើ​រ​ជូន​​​​ស​មា​ជិក​សភា Bob Zimmer​ ដែលជា​ប្រធាន​​​​នៃគណៈ​កម្មាធិការ​នោះ និង​មា​ន​អំពាវនា​វរៀបចំ​កិច្ចប្រ​ជុំ​​រប​ស់គណៈ​កម្មាធិការ​នេះ​ថា៖​ «អំណាច​របស់នា​យករដ្ឋមន្ត្រី និង​ការិយាល័យ​រ​បស់​លោក​ត្រូវ​បាន​ប្រើប្រា​ស់ ដើម្បី​​បញ្ជៀស បំផ្លាញ ​​​​និង​ប៉ុនប៉ង​​​​​បំផ្លាញ​ចោល​សេចក្តីស​ម្រេច​​របស់​ប្រធាន​​​តុលាការ​សាធារណៈ​ និង​​​អំណាច​លោក​ស្រី​ Wilson Raybould ជា​​មន្ត្រីជាន់​ខ្ព​ស់​ផ្នែក​ច្បាប់​។

ពួកគេ​បាន​ស្នើ​ឲ្យ​លោក​ Zimmer ​អញ្ជើញ​លោក​ Dion​ ផ្តល់​សក្ខី​កម្ម​អំពី​អ្វី​ដែល​ពួក​គេ​បានពិ​ពណ៌នា​ថា​ ជា​ស្ថាន​ការណ៍​ធ្ងន់​ធ្ងរ ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​របស់​លោក​អំពី​រឿង​អាស្រូវ​​នៅ​ក្រុម​ហ៊ុន SNC-Lavalin៕ Xinhua/PSA