ក្រុង​បាងកកៈ ​អតីត​អនុប្រធាន​បក្ស ​លោក​ Thavorn Senniam​ បាន​ថ្លែង​ថា ​សមាជិក​សភា​ជាប់​ឆ្នោត​របស់​បក្ស​ប្រជាធិតេយ្យ​ភាគ​ច្រើន ​បាន​ឯកភាព​ឲ្យ​គណបក្ស​របស់​ខ្លួន​ ​គួរ​ចូលរួម​ជា​មួយ​គណបក្ស ​ផាឡាំង​ប្រាឆារ៉ាត់​ (PPRP) ​ដើម្បី​បង្កើត​រដ្ឋាភិបាល​នៅ​ពេល​ខាង​មុខ​នេះ​។​

លោក​ Thavorn ​ដែល​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ​ ជា​សមាជិក​សភា​នៅ​ខេត្ត​សុងក្លា​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី ​២៤​ ខែ ​មីនា​ កន្លង​ទៅ ​បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ ដោយ​និយាយ​ថា​ ភាគ​ច្រើន​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​របស់​បក្ស​​ ដែល​បាន​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​នោះ​ បក្ស​ប្រជាធិបតេយ្យ​គួរ​ជា​ផ្នែក​របស់​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​ ប្រសិន​បើ​បក្ស​ PPRP ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​មែន​នោះ​។​

គណបក្ស​នោះ​គួរ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​រដ្ឋាភិបាល​ ដឹកនាំ​ដោយ​បក្ស ​PPRP ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​នៅ​ក្នុង​គោល​នយោបាយ​យុទ្ធនាការ​របស់​ខ្លួន​ លោក​បាន​សរសេរ​ទៀត​ថា ​មុន​ពេល​បញ្ចូល​បក្ស​ប្រជាធិបតេយ្យ​នឹង​មិន​អាច​រក្សា​​ក្រុម​សមាជិក​សភា​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​នោះ​ទេ ​ប្រសិន​បើ​ខ្លួន​​ទទួល​យក​តួនាទី​ធ្វើ​ជា​បក្ស​ប្រឆាំង​នោះ​​។​

យោង​តាម​ លោក​ Thavorn ​បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​មាន​ការ​បោះ​ឆ្នោត​បន្ទាន់​មួយ​ក្តី​ ​ក៏​គណបក្ស​ នឹង​មិន​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​​នោះ​​ឡើយ ប្រសិន​​បើ​គណបក្ស​នោះ​​បាន​សម្រេច​ចិត្ត​​ទៅ​ចូលរួម​ជាមួយ​​គណបក្ស ប្រឆាំង​មែន​នោះ៕ BKP/SK