ក្រុង​បាង​កកៈ ​យោង​តាម​អ្នក​ជំនាញ​នយោបាយ​បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​ជា​មាន​ការ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​នៅ​ថ្ងៃ​ទី ​២៤​ ខែ ​មីនា យ៉ាង​​ណា​ក្តី​ ក៏​គណបក្ស​ប្រជា​ធិបតេយ្យ​ទំនង​នៅ​តែ​គ្រប់គ្រង​អាសនៈ​ច្រើន​បំផុត​នៅ​ខេត្ត​ភូមិ​ភាគ​ខាង​ត្បូង ​ដែល​ជា​ទីតាំង​ឈរ​ជើង​ដ៏​យូរ​អង្វែង​របស់​បក្ស​នេះ។

មាន​អាសនៈ​តំណាង​រាស្ត្រ​ចំនួន ​៥០ ​ដែល​ដណ្តើម​យក​បាន​នៅ​ក្នុង​តំបន់​នោះ ​ហើយ​បាន​ធ្លាក់​ចុះ​ពី ​៥៣ ​​អាសនៈ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ ​នៅ​ពេល​គណបក្ស​នេះ​ទទួល​បាន​កៅអី​តំណាង​រាស្ត្រ​ចំនួន ​៥០ ​អាសនៈ​នោះ​។​

គណបក្ស​មួយ​ចំនួន​បាន​បង្ក​ការ​គំរាម​កំហែង​​បក្ស​ប្រជាធិបតេយ្យ​យ៉ាង​ខ្លាំង​​ពេល​នេះ​។​ គណបក្ស​ទាំង​នោះ ​មាន​ដូច​ជា​ ​គណបក្ស​ប្រាឆាឆាត ​បក្ស​ភូមិ​ចៃ​ថៃ ​បក្ស​ផាឡាំងប្រាឆារ៉ាត់ ​(PPRP) ​បក្ស​រួម​ផាឡាំងប្រាឆាឆាត​ថៃ​ និង​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​(FFP)​។​

លោក​ Najmuddin Umar ​ជា​អ្នក​នាំពាក្យ​ ហើយ​ក៏​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​បក្ស​ប្រាឆាឆាត ​បាន​អះអាង​​ថា៖ ​«គណបក្ស​ប្រជាធិបតេយ្យ​នឹង​នាំមុខ​គេ​។ ​យើង​ទាំង​អស់ គ្នា​ ត្រូវ​តែ​ស្មោះ​ត្រង់​ចំពោះ​ការ​បោះឆ្នោត​​»​។​

លោក ​បាន​បន្ត​ថា ​លោក​នៅ​​តែ​មាន​ជំនឿ​ចិត្ត​ថា​ គណបក្ស​របស់​លោក​នៅ​តែ​មាន​សង្ឃឹម​ទទួល​ជោគជ័យ​​ក្នុង​ខេត្ត​ទាំង ​៥ ​នៅ​ភូមិ​ភាគ​ប៉ែក​ខាង​ត្បូង​ ​គឺ​មាន​កៅអី​តំណាង​រាស្ត្រ​ចំនួន ​១១ ​អាសនៈ ​ដែល​ត្រូវ​ដណ្តើម​យក​នៅ​ខេត្ត​ណារ៉ាធីវ៉ាត ​ខេត្ត​ប៉ាត់តានី ​ខេត្ត​សុងក្លា ​និង​ខេត្ត​សាថន៕ BKP/SK