The Phnom Penh Post Search

Search form

គណបក្ស​ភឿ​ថៃ និង​គណបក្ស​រក្សា​ឆាត ធ្វើ​ការងារ​រួមគ្នា​ដើម្បី​ទទួល​បាន​អាសនៈ​ច្រើន​នៅ​ពេល​បោះឆ្នោត​ខាងមុខ

Content image - Phnom Penh Post
ក្រុមសមា​ជិក​ប្រតិបត្តិ​គណបក្សភឿថៃ​ជួប​ជុំដើម្បីកែប្រែ​បទបញ្ជាផ្ទៃក្នុង​បក្សសម្រា​ប់ការ​បោះ​ឆ្នោត​នៅពេ​លខា​ងមុខ​។ BKP

គណបក្ស​ភឿ​ថៃ និង​គណបក្ស​រក្សា​ឆាត ធ្វើ​ការងារ​រួមគ្នា​ដើម្បី​ទទួល​បាន​អាសនៈ​ច្រើន​នៅ​ពេល​បោះឆ្នោត​ខាងមុខ

ក្រុង​បាងកកៈ យោងតាម​ប្រភពពី​គណបក្ស​បាន​ឲ្យ​ដឹងថា គណបក្ស​ភឿ​ថៃ និង​គណបក្ស​ថៃ​រក្សា​ឆាត (Raksa Chart) នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដណ្តើម​បាន​អាសនៈ​ភាគ​ច្រើន​នៅ​ពេល​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នេះ។

ប្រភព​នោះបាន​ឲ្យ​ដឹង​ទៀតថា យុទ្ធសាស្ត្រ «គណបក្ស ២» ត្រូវ​បានរៀបចំ​សម្រាប់​នៅ​ពេល​កា​របោះ​ឆ្នោត​ខាង​មុខ​ដើម្បី​លុប​បំបាត់​ចោល​ចំណុច​ខ្សោយ​របស់​បក្ស​ភឿ​ថៃ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

កង្វល់ បាន​កើនឡើង​នៅក្នុង​បក្ស​ភឿ​ថៃ ដែលថា​ខ្លួន​ប្រហែលជា​មិនអាច​ទទួលបាន​អាសនៈ​ច្រើន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បក្ស​ទាក់​ទង​នឹង​វិធីសាស្ត្រ​បោះ​ឆ្នោត​ថ្មី​នេះ។

ស្ថិតនៅក្រោម​ប្រព័ន្ធ​បោះឆ្នោត​នេះ គ្រប់​គណបក្ស​ទាំងអស់​ដែល​ឈ្នះ​អាសនៈ​សមាជិក​សភា​ច្រើន​នៅ​តាម​មណ្ឌល​ទាំង​អស់​នឹង​ទទួល​បាន​សមាជិក​សភា នៅ​ក្នុង​ប្រព័ន្ធ​បញ្ជី​ឈ្មោះ​តំណាង​រាស្ត្រ​នោះ។

Content image - Phnom Penh Post
ស្ត្រីម្នាក់​បង្ហាញបេក្ខជនបក្ស​ប្រជា​ធិបតេ​យ្យលើអេក្រង់ស្មាតហ្វូន។ BKP

ទោះបីជា​យ៉ាងណា​ក៏ គណបក្ស​ទាំងអស់​ដែល​ចាញ់​នៅតាម​មណ្ឌល នឹង​ឃើញ​សន្លឹក​ឆ្នោត​របស់​ពួកគេ បាន​រាប់​រួច​ហើយ ប្រសិន​បើ​ពួកគេ​ត្រូវ​ទទួល​បាន​សន្លឹក​ឆ្នោត​គ្រប់គ្រាន់​ហើយ​នោះ​ពួកគេ​នឹង​ទទួល​បាន​អាសនៈ​នៅ​ក្នុង​បញ្ជី​បក្ស។

យុទ្ធសាស្ត្រ​របស់​បក្ស​ភឿ​ថៃ គឺ​ធ្វើការ​រួមគ្នា​ជាមួយ​គណបក្ស​ថៃ​រក្សា​ឆាត ដែល​ជា​គណបក្ស​មួយ​បាន​ចុះ​ឈ្មោះ​នៅ​គណៈ​កម្មាការ​រៀបចំ​ការ​បោះ​ឆ្នោត​រួច​ហើយ។ បក្ស​ថៃ​រក្សា​ឆាត​ដែល​ទំនង​ជា​ចង់​បញ្ចុះ​បញ្ចូល​ក្រុម​អ្នក​ចង់​ចាក​ចេញ​ពី​បក្ស​ភឿ​ថៃ​នៅ​ក្នុង​ចំណោម​ក្រុម​សមាជិក​របស់​ខ្លួន នឹង​ត្រូវ​បាត់បង់​តំណែង​នៅ​ក្នុង «ការ​បោះ​ឆ្នោត» ដែល​នឹង​តែង​តាំង​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​សមាជិក​បក្ស​របស់​ខ្លួន៕

អត្ថបទគួរចាប់អារម្មណ៍