The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គណបក្ស​ភឿ​ថៃ​ អះអាង​ថា​ មាន​ការ​រើសអើង​ផ្នែក​នយោបាយ​​

គណបក្ស​ភឿ​ថៃ​ អះអាង​ថា​ មាន​ការ​រើសអើង​ផ្នែក​នយោបាយ​​

Content image - Phnom Penh Post
សកម្មភាព​យុទ្ធ​នាការឃោ​ស​នា​បោះឆ្នោត​របស់ ​គណបក្សភឿថៃ​។ BKP

គណបក្ស​ភឿ​ថៃ​ អះអាង​ថា​ មាន​ការ​រើសអើង​ផ្នែក​នយោបាយ​​

ខេត្តផាយ៉ៅៈ​ ក្រុម​អ្នក​​ប្រតិបត្តិ​នៃ​គណបក្ស​ភឿ​ថៃ ​បាន​ អះអាង​ថា​ មាន​ការ​រើសអើង​ផ្នែក​នយោបាយ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្រោយ​ពី​រដ្ឋបាល​ខេត្ត​ផាយ៉ៅ បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ ប្រើប្រាស់​ពហុកីឡដ្ឋាន​ ដើម្បី​ជួប​ជុំ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​​ឆ្នោត​នោះ​។

ពលរដ្ឋ​រាប់​រយ​នាក់​ ដែល​ចង់​ចូល​​រួម​ការ​ជួប​ជុំ​របស់​គណបក្ស​ភឿ​ថៃ​ នៅ​ពហុកីឡដ្ឋាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត​ បាន​យល់​ថា​ ពួក​គេ​​ទាំងអស់​គ្នា ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​បរិវេណ​នោះ ដែល​ត្រូវ​បាន​គេ​ដាក់​ខ្សែ​ព័ទ្ធ​ដោយ​ភ្ជាប់​ជា​មួយ​នឹង​ក្រដាស​មួយ​សន្លឹក​សរសេរ​ថា​ «​ហាម​ចូល»។

ហ្វូង​មនុស្ស​ ដែល​មាន​ចំនួន​ ៨ ​រយ​នាក់ ​ទៅ​មួយ​ពាន់​នាក់ ​មក​ពី​ ១៦៦ ​ភូមិ​ នៅ​ស្រុក ​Dok Kham​ និង​ Phu Kam Yao​ ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​ជម្រើស​ក្រៅ​ពី​ជួប​ជុំ​​គ្នា​នៅ​​ផ្លូវ​នៅ​ខាង​មុខ​ពហុកីឡដ្ឋាន​នោះ​ទេ។

នៅ​​ម៉ោង​ប្រហែល​ ៩ ​ព្រឹក​ ក្រុម​អ្នក​ប្រតិបត្តិ​បក្ស​ភឿ​ថៃ​ ដឹក​នាំ​ដោយ ​លោក ​Laddawan ​Wongsriwong​ ជា​អុ្នក​នាំ​ពាក្យ​បក្ស​នេះ បាន​ប្តូរ​វេន​គ្នា​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​លើ​រថយន្ត​ភីកអាប់ ដែល​ត្រូវ​ធ្វើ​​ជា​ឆាក​វេទិកា​យុទ្ធនាការ​ជំនួស​វិញ។

លោក​ស្រី​ Laddawan​ ​អតីត​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​ភឿ​ថៃ ​បាន​រិះគន់ ​ទង្វើ​របស់​រដ្ឋបាល​ខេត្ត​​ផាយ៉ៅ ​ដោយ​និយាយ​ថា ​លោក​ស្រី​ មិន​ដែល​ធ្លាប់​ជួប​ប្រទះ​​នូវ​រឿង​បែប​នេះ​​ទេ ​ចាប់​តាំង​ពី​លោក​ស្រី​​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​នយោបាយ​នោះ​មក​។ ​នេះ​គឺ ​ជា​ទង្វើ​មួយ​នៃ​ «​ការ​រើសអើង​ផ្នែក​នយោបាយ​» ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាជន​ថៃ​៕ BKP/SK

អត្ថបទគួរចាប់អារម្មណ៍