The Phnom Penh Post Search

Search form

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុក​រលួយថៃ ​គ្រោង​បន្ធូរ​បន្ថយ​ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ

Content image - Phnom Penh Post
លោកឧបនាយករដ្ឋ​​មន្ត្រី Wissanu Kreangam ជួបប្រ​​ជុំ​ជា​មួយ​ លោក​អគ្គលេខា Worawit Sukboon និង​ក្រុម​មន្ត្រី NACC។ BKP

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុក​រលួយថៃ ​គ្រោង​បន្ធូរ​បន្ថយ​ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ

ក្រុង​បាងកកៈ លោក​ឧបនាយករដ្ឋមន្ត្រី Wissanu Kreangam បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា គណៈ​កមា្មធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (NACC) កំពុង​ពិចារណា​លើក​លែង​ឲ្យ​អ្នក​កាន់​តំណែង​ខ្លះ​ពី​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី​មួយ​ជា​កិច្ច​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ប្រឆាំង ដែល​កំពុង​តែ​កើន​ឡើង​នោះ។

លោក Wissanu បានបង្ហាញ​ពី​ភាពរីកចម្រើន​នៅក្នុង​ការដោះស្រាយ​បញ្ហា​ភាព​ចម្រូង​ចម្រាស​ជុំវិញ​ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ​ថ្មី​របស់ NACC។

ច្បាប់​ថ្មី​នោះ​តម្រូវ​ឲ្យ​ក្រុមមន្ត្រី​ជាន់ខ្ពស់​ដែល​កាន់តំណែង​ប្រតិបត្តិ ដូចជា អគ្គ​នាយក​រង សាកល​វិទ្យាធិការ និង​តំណែង​ប្រហាក់​ប្រហែល​ផ្សេង​ទៀត ឲ្យ​ធ្វើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ ពួកគេ។

ច្បាប់​នោះ ក៏​តម្រូវ​ឲ្យ​ប្តី​ប្រពន្ធ និងកូនៗរបស់​ពួកគេ​ផងដែរ ដាក់​ពាក្យ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ពួកគេ​នៅ NACC។

ច្បាប់​នេះ​ត្រូវបាន​គ្រោង​ឲ្យ​ចូល​ជា​ធរមាន កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ប៉ុន្តែ NACC បាន​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី ១ ខែ​មករា វិញ បន្ទាប់​ពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងៗ​នោះ។

លោក Wissanu បានថ្លែងថា គណៈក​មា្ម​ធិ​ការ​ជាតិ​ប្រឆាំង​អំពើពុក​រលួយ កំពុង​ពិចារណា​ថា មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​ពឹង​ផ្អែក​ទៅ​លើ​គោល​ការណ៍​អភិបាល​កិច្ច​ល្អ។

លោក​ឧបនាយករដ្ឋមន្ត្រី Wissanu Kreangam បាន​ថ្លែងថា ក្រុមទី១គឺជា​ក្រុម​អ្នក​ដែល​មិន​ត្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ពួកគេ​នោះ​ទេ ដោយ​សារ​តែ​មិន​មាន​ហានិភ័យ ដែល​ពួកគេ​នឹង​មិន​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​អំពើ​ពុក​រលួយ​នោះ។

ក្រុម​ទី ២ គឺ​អ្នក​ដែល​ត្រូវ​ដាក់​ពាក្យ​ប្រកាស ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​ព័ត៌មាន​លម្អិត​អំពី​ទ្រព្យសម្បតិ្ត និង​បំណុល​ចំណែក​ក្រុម​ទី ៣ គឺ​អ្នក​ដែល​ត្រូវ​ដាក់​ពាក្យ​ប្រកាស ប៉ុន្តែ​ព័ត៌មាន​លម្អិត​មិន​ចាំបាច់​ប្រកាស​ជា​សាធារណៈ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍